www.healthandlove.org
Your Health & Love Book
ភាសាខ្មែរ​​​ | English 

អ្នកមានសំណួរ?  ខ្ញុំមានចំលើយ!   
Questions ? Get Your Answers?

ទំព័រ​សំនួរ និង ចំលើយ សូមស្វាគមន៍ !
នៅ​លើ​ទំព័រនេះអ្នកអាច​អាន និង ស្វែងរកសំនួរមួយចំនួន ដែលមិត្តអ្នកអានរបស់យើង ​បានចែករំលែក​​ជូនអ្នក។

Welcome to Q and A!
Here you will find questions from our valuable readers that they would like to share with you. Their questions on health and love are answered by our famous Dr. Love.

សូមជ្រើសរើសសំនួរ និងចំលើយដែលត្រូវនឹងប្រធានបទ ៖   
Please choose questions and answers related to topics:   

Davuth
20  years old
04.10.2011
Question 2241: សូមគោរព លោកដុកទ័រ ខ្ញុំបាទមានសំនួរមួយចំនួនដែលទាក់ទងនឹងស្ត្រីមានផ្ទៃពោះ 1 ស្ត្រីមានផៃ្ទពោះត្រូវបានបុរសជាប្តីចាប់បង្ខំធ្វើការរួមភេទ តើវាអាចបណ្តាលឲ្យប៉ះពាល់ដល់ សុខភាព និងកូនដែរឬទេ? តើវាមានបញ្ ាអ្វីខ្លះដែលកើតមានឡើង? សូមលោកដុកទ័រមេត្តា ពន្យល់។ សូមអរគុណ
Answer: សួស្តីប្អូន!
ស្ត្រីមានផៃ្ទពោះត្រូវបានបុរសជាប្តីចាប់បង្ខំធ្វើការរួមភេទ គឺបណ្តាលឲ្យប៉ះពាល់ដល់ សុខភាពម្តាយ និងកូន ជាពិសេសប៉ះពាល់លើសុខភាពបន្តពូជ និងសុខភាពផ្លូវចិត្តរបស់ម្តាយ មានន័យថាអាចឲ្យមានរបួសទា្វរមាស ហើយបណ្តាលឲ្យមានការបង្ករោគជាយថាហេតុ ធ្វើឲ្យប៉ះពាល់ដល់ទារក ។ម្យាងវិញទៀត ស្រ្តីដែលត្រូវបានប្តី
ចាប់បង្ខំធ្វើការរួមភេទ ទទួលរងការប៉ះពាល់ផ្លូវចិត្តផងដែរ ដែលជាហេតុនាំឲ្យមានផលវិបាកនៅពេលពរពោះ និងនៅពេលសំរាលកូន ។

SL
21  years old
04.10.2011
Question 2242: សួស្តី ខ្ញុំមានបញ្ ា មួយ គឺ នៅលើក្បាលលិង្គរបស់ខ្ញុំ មានចេញគន្ទួល  ើយជូនកាលរមាសទៀតផង អាការៈនេះកើតមាន៤ ៥ ថ្ងៃមក ើយ។ ខ្ញុំចង់សួរថា តើនេះជាអាការៈអី្វដែរ?  ើយតើមានផលប៉ះពាល់ដល់ប្រដាប់បន្ដពូជដែរ ឬ ទេ? តើខ្ញុំគួធើ្វយ៉ាងណា? សូមអគុណ!
Answer: សួស្តីប្អូន!
ប្រសិនបើសា្នមកន្ទួលនោះ វាកើតដោយឯកឯងមិនមែនក្រោយតាមការរួមភេទ នោះអាចជាបញ្ហាជំងឺសើសែ្បកធម្មតា តែបើសិនជាបញ្ហានេះវាកើតមានប៉ុន្មានថៃ្ងបន្ទាប់ពីការរួមេភទ នោះភាគច្រើន គឺជាជំងឺដែលឆ្លងតាមការរួមេភទ ដូច្នេះសូមប្អូនទៅកាន់មណ្ឌលសុខភាពណាដែលនៅជិតផ្ទះប្អូនដើម្បី
ព្យាបាលឲ្យបានឆាប់ទើបប្រសើរ ។

gun
24  years old
01.10.2011
Question 2238: ជំរាបសួរ​លោក Doctor ...! ​ ខ្ញុំចង់ដឹងថា​ តើមានវិធីសាស្រ្តអី្វអាចធ្វើអោយប្រដាប់ភេទត្រង់បានទេ? (គឺថានៅពេលដែល​វាឡើងរឹង​គឺវាកោង)។ ​  ើយ​ការជួយខ្លួនឯងញឹកញាប់មានគ្រោះថ្នាក់ដល់សុខភាពដែររឹទេ? ​ ើយការជួយខ្លួនឯងធ្វើអោយអស់ភាពកំលោះដែររឺទេ? ​
Answer: សួស្តីប្អូន!
ជាទូទៅ ប្រដាប់ភេទតែងតែត្រង់ ប៉ុន្តែវាមានលក្ខណវៀចបន្តិចបន្តួច គឺជារឿងធម្មតា គេមិនអាចធ្វើការកែឆ្នៃ
បានទេ ។ ។ជាធម្មតាការជួយខ្លួនឯងញឹកញាប់មិនមានគ្រោះថ្នាក់ដល់សុខភាពទេ ។
សូមអរគុណ

Apple Boy
18  years old
01.10.2011
Question 2239: សួស្តី!ខ្ញុំមានចំងល់ចង់អោយ Dr Love ជួយដោះស្រាយ តើការរូមភេទអាចប៉ះពាល់ទៅដល់ការលូតកំពស់ដែររឺទេ???
Answer: សួស្តីប្អូន!
ពិតជាមានការប៉ះពាល់ដល់ការរីកធំធាត់នៃរាងកាយមែន ឬប្រសិនបើយុវវ័យឆាប់ប្រឡូកក្នុងការរួមភេទ ជាពិសេសនៅក្រោមអាយុ ១៨ ឆ្នាំ ដូច្នេះយុវវ័យទាំងឡាយគួរចងចាំពីបញ្ហានេះ ។
សូមអរគុណ

707
២  years old
29.09.2011
Question 2237: សួរស្តីបង ខ្ញុំមានសំនួរពាក់ពន្ធនិង​ សុខភាពរបស់ខ្ញុំជាយូរមក ើយ ខ្ញុំគិតថាខ្ញុំមានជំងឺឆាប់ចេញទឹកកាម​ តើប្រទេសយើងមានកន្លែងព្យាបាលទេ បើមាន សូមបងជួយ ស្វែងរក ប្រាប់ប្អូនផង សូមអគុណបងជាមុន! ប្អូនរង់ចាំចម្លើយពីបង
Answer: សួស្តីប្អូន!
សំនួរនេះមានច្រើនណាស់ដែលបងបានទទួលពីស្រទាប់យុវជនយើង ក៏ប៉ុន្តែដូចជាមិនទាន់មានមជ្ឈមណ្ឌល
ព្យាបាលណាមួយដែលផ្តល់ព័ត៌មានលំអិតពីការព្យាបាលសោះ តែបងសូមឲ្យប្អូនទៅកាន់គ្លីនិកអង្គការ
សមាគមរ៉ាក់ដើម្បីទទួលបានការពិគ្រោះនិងការព្យាបាលតាមបំណងប្រាថ្នា ។
សូមអរគុណ

Go to page : 1 » 2 » 3 » 4 » 5 » 6 » 7 » 8 » 9 » 10 » >>

information page
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2009 Friends-International, Inc. All rights reserved.