www.healthandlove.org
Your Health & Love Book
ភាសាខ្មែរ​​​ | English 

អ្នកមានសំណួរ?  ខ្ញុំមានចំលើយ!   
Questions ? Get Your Answers?

ទំព័រ​សំនួរ និង ចំលើយ សូមស្វាគមន៍ !
នៅ​លើ​ទំព័រនេះអ្នកអាច​អាន និង ស្វែងរកសំនួរមួយចំនួន ដែលមិត្តអ្នកអានរបស់យើង ​បានចែករំលែក​​ជូនអ្នក។

Welcome to Q and A!
Here you will find questions from our valuable readers that they would like to share with you. Their questions on health and love are answered by our famous Dr. Love.

សូមជ្រើសរើសសំនួរ និងចំលើយដែលត្រូវនឹងប្រធានបទ ៖   
Please choose questions and answers related to topics:   

KgsuFariT梾    *
36ឆ្នាំ
03.07.2009
សំនួរ ៖​ 1722
១. សួរស្តីរដុកទ័រ  ខ៌្ញុំចង់ពន្យាកំនើត ដោយមិនចាក់ថ្នាក់ថ្នាំ . លេប. ប្រើស្រោមខ្ញុំចង់ពន្យាកំណើតតាមបែបធម្មជាតិតើត្រូវធ្វើដូចម្តេច?  សូមលោកដុកទ័រជួយពន្យល់ ។   
២. ខ្ញុំមានប្អូនស្រី វាមករដូវមិនទៀង ហើយមកតិចបំផុត តើវាមានបញ្ហាដែររឺទេ?តើគួរធ្វើយា់ងណា? សូមអគុណ!

ចំលើយ ៖ 
សួស្តីប្អូន!
១. វិធី​ពន្យារកំនើត​តាមបែប​ធម្មជាតិ គឺ​មានតែការរួមភេទ​ដោយគិតទៅ​តាមការមករដូវរបស់ស្ត្រីប៉ុណ្ណាះ។ សូម​ប្អូន​ចុចលើ​ដំណរ​ផ្ចាប់​ខាងក្រោម​សំរាប់ការ។
២. រដូវ​មិន​ទៀង ហើយ​តិច​អាច​កើតមាន​ចំពោះ​ក្មេងស្រី​ដែល​ទើបតែ​មាន​រដូវ​ដំបូង ៗតែ​ក៏​អាចជា​បញ្ហា​មួយចំនួន​ទាក់ទង​ទៅនឹង​បញ្ហា​ក្រពេញ​ដែល​ទាក់ទង​នឹង​ការ​បញ្ចោ​ញ​រដូវ​ដូច្នេះ​សូម​នាំ​ប្អូនស្រី​ប្អូន​ទៅ​ពិគ្រោះ​នៅ​គ្លីនិក​សុខភាព​បន្ត​ពូជ មានដូចជា​អង្គការ រ៉ាក់ ឬ​តាម​មណ្ឌល​សុខភាព​ដើម្បី​ពិគ្រោះ និង​ព្យាបាល ។
សូម​អរគុណ !

suIEmt
19ឆ្នាំ
03.07.2009
សំនួរ ៖​ 1721

តើការរួមភេទមុនដំបូងអាចមានផ្ទៃពោះរីទេ?


ចំលើយ ៖ 

សួស្តីប្អូន!
ការរួមភេទដំបូងពិតជាអាចមានផ្ទៃពោះបាន ប្រសិនបើប្អូនមិនបានប្រើប្រាស់​ស្រោម​អនាម័យ​ ឬក៏មធ្យោបាយពន្យាកំនើតណាមួយដែលបានណែនាំនៅក្នុងគេហទំព័រនេះទេនោះ។ ព្រោះថា​ទឹកកាមរបស់បុរសដែលបានបញ្ចេញមកតែម្តង​គឺមានមេជីវិតជាច្រើនដែលគ្រប់គ្រាន់ក្នុងការបង្កកំណើតបាន។ ដូច្នេះ សូមប្អូនគិតអំពីការពន្យារកំណើតជាមុនសិន មុន និងមានការរួមភេទ។


sulaP
20ឆ្នាំ
03.07.2009
សំនួរ ៖​ 1720 សូមជំរាបសួរខ្ញុំំ  មានសំណួរមួយ គឺនៅជុំវិញក្បាលលឹងរបស់ខ្ញុំបាទមានពងតូចៗនិងមានរមាស់ពងបែកទៀតផង សូមសូរថា តើនេះជាជំងឺកាមរោគមែនទេ? ហើយ តើខ្ញុំត្រូវធ្វើយ៉ាងណា  សូមបញ្ជាក់ថា ពងតូចៗនេះមានតាំងពីខ្ញុំអាយុ ១៣-១៤ឆ្នាំម្លេះ ប៉ុន្តែពងបែកទើបតែមានទេ តើខ្ញុំគូររកសេវាព្យាបាលនៅទីណា? សូមអគុណ!
ចំលើយ ៖  សួស្តីប្អូន !
ចំពោះពងសតូចៗ ដែលមានតាំងពីកំណើតនោះ គឺមិនជាបញ្ហាអ្វីនោះទេ តែចំពោះពងបែកដែលរមាស់នោះ អាចជា កមរមាស់នៅលើប្រដាប់ភេទ ឬ ក៏ជាជំងឺឆ្លងណាមួយដែលប្អូន ត្រូវទៅកាន់មណ្ឌលសុខភាពផ្នែកព្យាបាលជំងឺប្រដាប់បន្តពូជ នោះទើបប្រសើរ មានដូចជា មណ្ឌលសុខភាពដូនពេញ ទួលគោក ទួលស្វាយព្រៃ ឬមន្ទីរពេទ្យចំការមន ជាដើម ។
សូមអរគុណ !

piseth
18  years old
29.06.2009
Question 1718:

hello doctor! my name is piseth. and now i have a question to ask you about my love. i have a girlfriend she is younger that me 1 year. she is an instyle person. everday she always uses the instlye things like phone, clothes......., but for me i don't like thigs at all. and i always uses the simple things especially now i drive chilly. i used to aks her also about this problem but she told me that it does not matter. and now our love is going well. but i think she might be embarrased in the present of her friends because of me! and i want to ask you that if i still do like this my love will be good or not good! so that all doctor.i do hope that you will give me the goo advice.


thank big big before hand!


Answer:

Dear user,
Greetings from Dr. Love, I would suggest you to advice her smoothly and from time to time she will be listened to you, please do not impose her to stop use all kinds of this stylish things that she like, so that you just explain to her about the​inconvenience while use the modern things which will be caused by thief or losse that could make her understand. I think you can continue to relationship as normal as you can.
Thank you,


ehg
20ឆ្នាំ
27.06.2009
សំនួរ ៖​ 1717 សូមជំរាបសួរៈ ដោយសារតែខ្ញុំ មានអារម្មណ៍ផ្លួវភេទ​ពេក ទើប​ខ្ញុំ​តែង​តែ​ជួយ​ខ្លួន​ឯង រហូត​ដល់​ប្រដាប់​របស់​ខ្ញុំ មាន​សភាព​ដូច​ជា​ខុស​ប្រក្រតី តើយើងមាន​វិធីសាស្ត្រយ៉ាងណា​ទើបប្រដាប់ភេទ មានសភាព​ដូចប្រក្រតី?
ចំលើយ ៖  សួស្តីប្អូន!
សូមប្អូនបញ្ជាក់អោយបានច្បាស់ជាងនេះបន្តិចទៀត ថាតើលិងរបស់ ប្អូនខុសប្រក្រតីយ៉ាងដូចម្តេច?
សូមអរគុណ!

Go to page : 1 » 2 » 3 » 4 » 5 » 6 » 7 » 8 » 9 » 10 » >>

information page
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2009 Friends-International, Inc. All rights reserved.