| សំនួរ ៖ 1733 សូមជំរាបសូរលោកវេជ្ចបណ្ឌិតស្នេហា!
ជាដំបូងសូមសូរទៅកាន់លោកវេជ្ចបណ្ឌិតស្នេហាតើលោកសុខសប្បាយជាទេ? ហើយការងារជា វេជ្ចបណ្ឌិតសព្វថ្ងៃនេះមានភាពមមាញឹកដែរទេ? ខ្ញុំជាប្រីយមិត្តមួយរូប របស់កម្មវិធីរបស់លោកវេជ្ចបណ្ឌិតស្នេហា ហើយខ្ញុំក៏ធ្លាប់ទទូលបានរង្វាន់នៅអាវយឺតពណ៏ទឹកក្រូចដ៏ស្រស់ស្អាតពី លោកវេជ្ចបណ្ឌិតផងដែរ។ ខ្ញុំសូមសំដែងនៅអារម្មណ៏របស់ខ្ញុំផ្ទាល់ចំពោះគេហទំពរ័នេះ ទំពរ័នេះខ្ញុំមានការពេញចិត្តិយ៉ាងខ្លាំងចំពោះគេហទំពរ័។ ពីព្រោះគេហទំពរ័នេះ មានការផ្តល់ដំបូន្មានយ៉ាងច្រើនទៅដល់មនុស្សគ្រប់ស្រទាប់ទាំងអស់ ជាពិសេសនោះមានការពេញនិយមនៅក្នុង ស្រទាប់យុវវ័យដែល បានផ្តល់ដំបូន្មានដែលមានការទា ក់ទងទៅ នឹងបញ្ហា សុខភាពផ្លវភេទនិងមានការផ្តល់យោបល់ដែលមានការទាក់ទងទៅនិងបញ្ហាផ្សេងៗទៀតផងដែរ។ ចំពោះទស្សនរបស់ខ្ញុំ យល់ឃើញថាគេហទំព័រល្អ និងបានផ្តល់នៅចំណេះដឹងមួយដល់ខ្ញុំក្នុងការទប់ស្កាត់នៅជំងឺមួយចំនួនដែលទាក់ទងនៅនិងសុខភាពផ្លូវភេទ។ ក៏ប៉ុន្តេទន្ទឹមនិងការការយល់ឃើញថាល្អបែបនេះក៏មានទស្សនមួយដែលលើកឡើងផ្ទុយពីការយល់ឃើញរបស់ខ្ញុំដែរ គឹថាគេហទំពរ័នេះប្រៀបដូចជាកំពុងបង្រៀនអោយយុវវ័យមួយចំនូនស្វែងយល់ពីជិវិតផ្លូវភេទអោយឆាប់រហ័សមុននិងអាយុដែលគេត្រូវដឹងនិងដូចជាចង់បង្ហាញអោយពូកគេឆាប់ចូលប្រឡូកនៅក្នុងបញ្ហាផ្លូវភេទ។ - សូមសូរទៅកាន់លោកវេជ្ជបណ្ឌិតថាតើលោកមានទស្សនបែបណាក្នុងការឆ្លើយតបទៅនិង ទស្សនខាងលើនេះ? - សំនូរ មូយទៀត សូមសូរថា ការដែរយើងគេងយល់សប្ត ហើយបានចេញទឹកកាម តើវាជាចំនែកមួយនៃការរួមភេទដែររឺទេ? (បើវាចំនែកមួយនៃការរូមភេទ មានន័យថាយើងគេងយល់សប្តចំនួន៧ ដងក្នុងមួយសប្តាហ៏ហើយបានចេញទឹកកាមទាំង៧ដងដែរ មានន័យថាយើងបានរូមភេទចំនូន៧ដងក្នុង១សប្តាហ៏ដែរ តើវា ត្រឹមត្រូវដែររឺទេ?)។
សូមអគុណយ៉ាងជ្រាវជ្រៅចំពោះការផ្តល់ចំលើយរបស់លោកវេជ្ចបណ្ឌិត។
ចំលើយ ៖ សួស្តីប្អូន!
ជាដំបូង Dr. Love សូមអរគុណចំពោះប្អូន ដែលជានិច្ចជាកាលតែងតែស្ថិតនៅជាមួយគេហទំព័រនេះ ដើម្បីទទួលបាននូវពត៌មានអប់រំថ្មីៗ ដើម្បីអភិវឌ្ឍខ្លួនប្អូន គ្រួសារប្អូន និងសង្គមជាតិ។ សំណួររបស់ ប្អូនពិតជាល្អ ហើយដើម្បីអោយក្រុមការងារបង បានបញ្ជាក់ជូនដល់អ្នកទស្សនាទាំងអស់បានយល់ ដឹងផងដែរ។
១- ខាងក្រោមនេះ គឺជាការបកស្រាយរបស់បង អំពីគេហទំព័រ សុខភាព និងស្នេហានេះ។ គេហទំព័រ សុខភាព និងស្នេហា ត្រូវបានបង្កើតឡើងក្នុងគោលបំណង អប់រំដល់កុមារ និងយុវវ័យ អំពី សុខភាពផ្លូវភេទ មិត្តភាព និងស្នេហា និងអំពីបញ្ហាផ្សេងទៀត ដែលយុវវ័យធ្លាប់បានជួបប្រទះ។
ការសិក្សាមួយត្រូវបានធ្វើឡើង ហើយបានរកឃើញថា៖
- កុមារ និងយុវវ័យកម្ពុជាមានភាពអៀនខ្មាស់ច្រើន នូវពេលនិយាយអំពីការរួមភេទ និងបញ្ហាដែលជាប់ទាក់ទងទៅ និងសុខភាពផ្លូវភេទ សូមបីតែនិយាយជាមួយក្រុមគ្រួសារ ឬមិត្តភ័ក្តជិតដិតរបស់ខ្លួនក៏ដោយ ជាហេតុធ្វើអោយពួកគេមានចំណេះដឹងទាប ស្តីអំពីសុខភាពផ្លូវភេទ ដែលជាហេតុធ្វើអោយពួកគេងាយរងគ្រោះ ដោយសាបញ្ហាសុខភាពផ្លូវភេទ ដោយគ្មានដំណោះស្រាយ។
- កុមារ និងយុវវ័យកម្ពុជាទទួលព័តមានអប់រំសុខភាពផ្លូវភេទរបស់ពួកគេ តាមរយៈខ្សែរវីដេអូអាសអាភាស និងគេហទំព័រអាសអាភាសមួយចំនួន។
(ក្នុងសម័យបច្ចេកវិជ្ជាមានការរីកចំរើន ឧបករណ៏កំសាន្តមានដូចជា ម៉ាស៊ីនចាក់ VCD DVD ទូរស័ព្ឌដៃ និងប្រព័ន្ធអ៊ិនថឺណិត បានក្លាយជាឧបករណ៍យ៉ាងពេញនិយម សំរាប់កុមារ និងយុវវ័យ ក្នុងការកំសាន្ត និងចែករំលែកព័តមាន។ ខ្សែរវីដេអូ និងរូបភាពអាសអាភាស ដែលមាននៅក្នុងឧបករណ៏ទាំងនោះ ត្រូវបានបញ្ជូនចេញពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ក្នុងគោលបំណងដើម្បីកំសាន្ត នឹងសិក្សាស្វែងយល់។ ខ្សែរវីដេអូអាសអាភាសទាំងនោះ គឺភាគច្រើនបានបង្ហាញអំពី ការរំលោភបំពាន ការអនុវត្តអំពីព្រៃផ្សៃទៅលើផ្លូវភេទ ការលក់ផលិតផលក្លែងក្លាយដែលធ្វើអោយប៉ះពាល់សុខភាព ។ល។ ដែលមិនមែនជាការអប់រំផ្លូវភេទត្រឹមត្រូវនោះទេ។ កុមារ និងយុវវ័យ អាចនឹងរៀនសូត្រ និងអនុវត្តតាមខ្សែរវីដេអូទាំងនោះ ដោយមិនបានគិតអំពីសុវត្ថិភាពរបស់ខ្លួនឡើយ។)
- កុមារ និងយុវវ័យកម្ពុជាមិនបានយល់ដឹងអំពីគ្រោះថ្នាក់នៃអ៊ីនថឺណិត។
- យុវតី ងាយនឹងរងគ្រោះដោយសារការលួងលោមបោកប្រាស់ ពីសំណាកជនខិលខូចមួយចំនួន ក្នុងគោលបំណងបំរើផលប្រយោជន៏របស់ពួកគេ។
(យុវតី ងាយទទួលរងគ្រោះប្រសិនបើខ្លួនមិនបានយល់ដឹងអំពីល្បិចកលរបស់ជនខិលខូច មួយចំនួនដែលយកស្នេហាយកមកធ្វើជាល្បែង។ នូវក្នុងគេហទំព័រសុខភាព និងស្នេហា បានរៀបចំនូវប្រធានបទស្នេហា ដើម្បីអោយយុវវ័យបានសិក្សា និងស្វែងយល់។
រាល់បញ្ហាខាងលើ អាចធ្វើអោយយុវវ័យប្រឈមមុខនឹង៖
- ការរំលោភបំពានផ្លូវភេទ
- ការរួមភេទដែលគ្មានសុវត្ថិភាព
- ការមានគត៌ដោយចៃដន្យ
- ការរំលូតកូនដោយគ្មានសុវត្ថិភាព
- ការឆ្លងជំងឺផ្សេងៗ ជាពិសេស គឺជំងឺអេដស៏តែម្តង។
ដូច្នេះគេហទំព័រនេះ ត្រូវបានបង្កើតឡើងក្នុងន័យ យុវវ័យស្វែងយល់អំពីបញ្ហារបស់ពួកគេ និង អប់រំពួក អោយអនុវត្តតាមក្បួនខ្នាតដោយប្រកបដោយសុវត្ថិភាព។ សំរាប់ព័តមានបន្ថែមទាក់ទង ទៅនឹងគេហទំព័រនេះ សូមប្អូន ទំនាក់ទំនង មក dr.love@healthandlove.org
2- ការយល់សប្តហើយបានបញ្ចេញទឹកកាមមិនមែនជាចំណែកមូយនៃការរួមភេទទេ។ ការរួមភេទ គឺ ការស៊កបញ្ជូលទៅក្នុងប្រដាប់ភេទរបស់ដៃគូរួមភេទនិមួយ។ ហើយយល់សប្តិដែលមានចេញទឺកកាមនោះ បណ្តាលមកពីការបញ្ជារបស់កោសិកាខួរក្បាលទៅដល់ក្រពេញបញ្ចោញទឹកកាមដោយស្វ័យប្រវត្តិទើបបណ្តាលឱ្យចេញទឹកកាម ។
សូមអរគុណ !
សូមអរគុណ! |