អ្នកមានសំណួរ? ខ្ញុំមានចំលើយ!
Questions ? Get Your Answers?
ទំព័រសំនួរ និង ចំលើយ សូមស្វាគមន៍ !
នៅលើទំព័រនេះអ្នកអាចអាន និង ស្វែងរកសំនួរមួយចំនួន ដែលមិត្តអ្នកអានរបស់យើង
បានចែករំលែកជូនអ្នក។
Welcome to Q and A!
Here you will find questions
from our valuable readers that they would like to share with you. Their
questions on health and love are answered by our famous Dr. Love.
nag
26ឆ្នាំ
14.07.2009
សំនួរ ៖ 1728 នាងខ្ញុំសំរាលកូនបាន១៥ខែរហីយតែសំរាលដោយវះកាត់មិនមែនសំរាលដោយធម្មជាតិទេ
តែពេលនេះនាងខ្ញុំចង់បានកូនមួយទៀតតើបានទេ?
តាមធម្មតាអ្នកសំរាលដោយវះកាត់តើប៉ុន្មានឆ្នាំទើបអោយយកកូនទៀតបាន.?
ចំលើយ ៖ សួស្តីប្អូន!
ជាក្បួនច្បាប់ ជាទូទៅការសំរាលកូន មិនថាដោយការវះកាត់ក្តី ឬតាមធម្មជាតិ(ទ្វាមាស)ក្តី គឺតំរូវឲ្យប្អូនរងចាំរហូត ដល់ ១៨ខែ ទៅ២៤ខែ គិតចាប់ពីថ្ងៃសំរាលបុត្រមកធ្វើដូចនេះគឺដើម្បីទុកពេលវេលាអោយសរីរាង្គបានជះសះស្បើយអំពីស្នាមរបួសផ្សេងៗ និងរឹងមាំឡើងវិញ។ ដូចនេះទើបប្អូនអាចចាប់ផ្តើមមានបុត្របន្តទៀតបាន។
សូមប្អូនចង់ចាំ៖ ថាការសំរាលកូនដោយការវះកាត់ គឺធ្វើអោយប្អូនបាត់បង់ឈាមប្រហែលជាពីរដងច្រើនជា ការសំរាលកូនតាមធម្មជាតិ។ដូចនេះវាអាចធ្វើអោយខ្លួនរបស់ប្អូនខ្វះជាដែក។ តាមការសិក្សាបានបង្ហាញអោយ ឃើញថាការមានគត៌៣ទៅ៩ខែក្រោយសំរាលកូនដោយវះកាត់ គឹអាប្រឈមមុខនឹងការរលូតកូន។
rdæa
22ឆ្នាំ
12.07.2009
សំនួរ ៖ 1727 Dear, Dr.Love I am very please to join this site. i would like to ask you some question in which related to self. 1. Every one told me that i am a thin and short man, because my tall is 1.63 cm and weight 43 kg. i am worreid about that. How can i become a tall and fat boy. Which typ of medicin is suitable for this. 2. I usually masturbate, does it effect to my health. because i found that myself became weakness and made me look not handsome man.
ចំលើយ ៖ Dear Ratha, Greetings, 1-I can propose you to practice an exercise regularly in the morning and in the evening to make your body develop as you can play foot or volley ball or running which bring you good health and growth. Please do not use the medicine which is harm to your health. 2-If you do masturbate, it is not given you unhealthy, and so you can continue rather than make sexual relation with women which bring you sexual disease if you do not perform correct condom use. Thank you,
laP
24ឆ្នាំ
10.07.2009
សំនួរ ៖ 1726 ជំរាបសួរដល់ Dr.Love, ខ្ញុំបានទស្សនាតំបន់បណ្តាញ www.healthandlove.org។ វាជាបណ្តាញមួយដែលមានប្រជាប្រិយណាស់ សំរាប់យុវជន និង យុវតី យុវនារី។ វាបានផ្តល់នូវចំនេះដឹងច្រើនពីបញ្ហាសុខភាពផ្លូវភេទដល់ពួកគាត់ ក្នុងនោះក៏មានរូបមួយរូបផងដែរ។ ខ្ញុំមានចំងល់ខ្លះទាក់ចង់ជំរាបសួរដល់ Dr. ដែលមិនហ៊ានពិភាក្សាជាមួយអ្នកដ៏ទៃព្រោះតែមានការខ្មាស់អៀន។ លោក Dr. នៅលើប្រដាប់ភេទរបស់ខ្ញុំបាទមាន គ្រាប់ សៗតូចៗជាច្រើននៅជំវិញក្បាលនៃប្រដាប់ភេទ គឺនៅត្រង់គន្លាក់ក្បាលនៃប្រដាប់ភេទតែម្តង ។ ១. តើនោះគឺជាអ្វី? តើវាជាជំងឺដែរទេ? ២. តើមានវិធីណាអាចព្យាបាលបានទេ? ដោយការគោរព, លាភ
ចំលើយ ៖ សួស្ដីប្អូន! ការមានស្នាមកន្ទួល ឬ គ្រាប់ ស តូចៗនៅជុំវិញក្បាលលិង្គ ហើយមានលក្ខណៈមិនរីកធំ មិនឈឺចាប់ ឬមិនរីកជាលក្ខណៈដំបៅ នេះគឺជា ស្នាមធម្មតាពីធម្មជាតិដែលកើតមាននៅលើភ្នាសនៃស្បែកខ្ចីរបស់មនុស្ស ហើយពុំមែនជាជំងឺអ្វីនោះទេ ក៏ប៉ុន្តែផ្ទុយទៅវិញបើវាចេះតែវិវត្តន៍ធំឡើងៗចេញជាលក្ខណៈដំបៅ នេះបានពីតជាជំងឺ ដូច្នេះសូមប្អូនឧហ្សាហ៍តាមដានមើលផង។ ដូច្នេះការព្យាបាលក៏មិនមានដែរបើសិនជាគ្មានការប្រែប្រួលណាមួយគួរឱ្យកត់សម្គាល់ ។ សូមអរគុណ !
FanlI
22ឆ្នាំ
07.07.2009
សំនួរ ៖ 1725 ជំរាបសួរ លោក ដុកទ័រ ស្នេហា! ខ្ញុំមានសំនួរចង់សួរលោក អំពីររឿងស្នេហាខ្ញុំជាកើតនឹងរស់នៅសៀមរាប កាលពីដើមឡើយខ្ញុំជាមនុស្សចូលចិត្តដើរលែងយប់ខ្លាំងណាស់ ស្ទើរតែគ្មានលួសយប់ ខ្ញុំស្គាល់ស្រីជាច្រើនទាំងស្រីបាស្រីខារ៉ាអូខេ ។ និយាយរួមកន្លែងសប្បាយសប្បាយនៅក្នុងសៀមរាបខ្ញុំស្គាល់គ្មានចន្លោះ។ កន្លែងដែលខ្ញុំធ្លាប់ចូលសុទ្ឌតែមានមិត្តស្រីនៅទីនោះ។ មិត្តស្រីរបស់ខ្ញុំមានទាំងនៅកន្លែងមិនល្អ និងនៅសាលាផងដែរ។ អូ..ខ្ញុំសូមបញ្ជាក់សព្វថ្ងៃខ្ញុំជាសិស្សថ្នាក់ទី១២រៀននៅសាលា១០មករា សៀមរាប ខ្ញុំនិងប្រឡង បញ្ចប់ឆមាស នៅថ្ងៃទី២៧២៨ខែនេះឯង។ ប៉ុន្តែ មិត្តស្រីដែលពីមុន ខ្ញុំបានបំភ្លេចអស់ទៅហើយ ហើយក៏បានឈប់ដើរលែងពេលយប់រហូតម៉ោង២ម៉ោង៣ទៀបភ្លឺទៀតដែរ ប៉ុន្តែមិត្តខ្ញុំតែងតែមកយកខ្ញុំទៅលេងស្នូកឃ័រស្ទើរតែរៀងរាល់យប់ ជំនួសការដើរលេងនៅតាមក្លឹបរាត្រី។ ពេលនោះហើយដែលខ្ញុំបានស្គាល់នារីដែលបំរើការនៅទីនោះរហូតដល់ក្លាយ ជាសង្សារនឹងក្នា។
ស្ទើរតែរាល់យប់ខ្ញុំតែងតែអង្គុយចាំម៉ោង១២យប់ ដើម្បីទទួលនាងយកទៅផ្ទះជួលរបស់នាង។ សូមបញ្ជាក់ថានាងមិនមែនជាអ្នកស្រុកសៀមរាបទេ នាងមកពីខេត្តផ្សេង។ ពេលស្រលាញ់គ្នាដំបូងនាងធ្វើហាក់ដូចជាស្រលាញ់ខ្ញុំណាស់ ប៉ុន្តែក្រោយមកច្រើនខែនាងហាក់ដូចជាមិនទុកខ្ញុំក្នុងចិត្តនាងទៀតសោះ។ យប់ណាដែលយើងនៅបន្ទប់ជាមួយគ្នាក្នុងខណៈពេលដែលនាងកំពុងអោបខ្ញុំ ពេលមានទូរស័ព្ទរោទ៍ប្រហែលម៉ោង៣ទៀបភ្លឺ នាងបែជាទទួលទូរស័ព្ទ ហើយឆ្លើយឆ្លងជាមួយប្រុសម្នាក់នោះយ៉ាងសប្បាយក្អាកក្អាយ ប្រហែលជាជាង៣ម៉ោងឯនុះទើបឈប់។ ក្នុងពេលដែលនាងកំពុងនិយាយទូរស័ព្ទ នាងបានក្រោកចេញពីគ្រែហើយទៅអង្គុយកៅអីនៅ កៀនជញ្ជាំង ពេលនោះខ្ញុំមិនបានដេកលក់ទេ គឺស្តាប់នាងសាកសងជាមួយប្រុសនោះរហូត។ នាង សារសងដោយក្តីរីករាយ និងសប្បាយទៀតផង តែខ្ញុំមិនបាននិយាយអ្វីទៅនាងទេ។ ម៉ោងប្រហែល៦:៣០ព្រឹក ខ្ញុំក៏បានចេញទៅផ្ទះ ព្រោះខ្ញុំជិតដល់ម៉ោងទៅរៀន,បានប្រហែលប្រាំថ្ងៃក្រោយមកក៏ស្រាប់តែមានបុរសមួយដែលទើបនឹងសឹកប្រហែលកន្លះខែ មកដល់បន្ទប់របស់នាង ហើយពេលខ្ញុំទៅជួបនាង នាងបានប្រាប់ថា ជាមិត្តរបស់នាង។ ខ្ញុំក៏រាក់ទាក់ជាមួយគ្នាហើយក៏បាននាំប្រុសម្នាក់នោះដើរលែងនិងញ៉ាំអីពេលយប់ទៀតផង។ តាមពិតប្រុសនោះមិនមែនជាមិត្តធម្មតារបស់នាងទេ គឺគេក៏ស្រលាញ់នាងដែរ គឺស្រលាញ់តាំងពីពេលដែលគេ និយាយទូរស័ព្ទម្លេះដែលពីពេលនោះពួកគេមិនដែលបានឃើញមុខគ្នាពីមុនមកផងទេ គឺស្គាល់គ្នាតែតាមទូរស័ព្ទប៉ុណ្ណោះពេលគេមើលរូបថតដែលគេបានដើរលែងជាមួយគ្នាពេលល្ងាចដែលខ្ញុំនៅផ្ទះគេព្យាយាមបិទបាំងពីខ្ញុំ។ប៉ុន្តែស្អែកឡើខ្ញុំក៏បានឆកកាម៉ារាពីប្រុសម្នាក់នោះហើយឆែកមើលក៏ឃើញគេថតជាមួយគ្នាដោយផ្អែមល្ហែមដោយមានទាំងអោបនិងថើបទៀតផង ពេលខ្ញុំសូ នាង នាងឆ្លើយមកខ្ញុំវិញថាអូនអោយគេលុបតែគេមិនលុបហើយខ្ញុំសួរទៀតថា បើគ្រាន់តែមិត្តភក្តិមិនចាំបាប់ធ្វើដល់ថ្នាក់និង តែនាងខំលួងលោមខ្ញុំអោយកុំខឹងនឹងនាងហើយខ្ញុំបាននិយាយថា បងមិនខឹងនឹងអូនទេតែបងគ្រាន់តែតូចចិត្តតែប៉ុណ្ណោះ។ ហើយខ្ញុំក៏បានសួរនាងទៀតថាតើចាត់ទុកគេជាសង្សារ រឹក៏មិត្តភក្តិអូខេ បើអីចឹងអកប្បកិរិយា អូនសូមកុំធ្វើអោយគេ យល់ច្រឡំទៀតអីណានាងក៏និយាយថាយល់ព្រម។ ខ្ញុំក៏បានទៅផ្ទះវិញដោយទុកអោយគេដេកជាមួយនឹងមិត្តភក្កិស្រី
ដែលជួលផ្ទះជាមួយគ្នាព្រមទាំងប្រុសម្នាក់នោះទៀតផង, ប៉ុន្តែស្អែគឡើងដែលជាថ្ងៃអាទិត្យដែលជាថ្ងៃខ្ញុំមិនបានទៅសាលាខ្ញុំក៏បានឆ្លៀតទៅលេងនាងទៀត តែកាពិតនាងមិនបានធ្វើដូចអ្វីដែលនាងបានសន្យាដែលថានាងនឹងមិនស្និទ្ឌស្នាលនិងប្រុសនោះដូចសង្សារនោះទេ តែបែជាធ្វើអោយខ្ញុំខឹងនិងនាងរហូតដល់ខ្ញុំចេញពីបន្ទប់ដោយក្ទីឈឺចាប់ទៅវិញ។ ពេលនោះខ្ញុំបានដេកនៅលើគ្រែតែនាងបែជាទៅដេកនឹងការ៉ូជាមួយប្រុសម្នាក់នោះដោយប្រើពាក្យសំដីទៅរកគ្នាយ៉ាងផ្អែមល្ហែមទៅវិញដោយ អោយខ្ញុំដេកម្នាក់ឯងចាំស្តាប់ពាក្យសាកសងរបស់គេទាំងពីរយ៉ាងផ្អែមល្ហែមទៅវិញ ដោយខុសពីពេលមុនថ្ងៃណាដែលខ្ញុំទៅក៏ដេកអោបខ្ញុំដែរតែពេលមានប្រុសម្នាក់ទៀតចូលមក បានត្រឹមតែដើចេញពីបន្ទប់ដោយក្តីអាម៉ាសចំពោះមុខបុរស នោះទៅវិញដោយបុរសនោះដឹងថានាងជាមិត្តស្រីរបស់ខ្ញុំក៏ដោយ។ ដល់ពេលថ្ងៃបន្ទាប់មកខ្ញុំមិនបានទៅបន្ទប់នាងទៀតទេ ដោយអោយគេនៅតែពីរនាក់អោយបានសេចក្តីសុខចុះរហូតមកដល់ពេលនេះគេនៅជាមួយគ្នាបានបីថ្ងៃហើយខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេនៅពេលដែលមិត្តភក្កិនាងចេញទៅធ្វើការ ហើយគេនៅជាមួយគ្នាតែពីរនាក់នោះ។ នាងបានទូរស័ព្ទមកខ្ញុំជាញឹកញាប់ក្នុងមួយថ្ងៃ តែខ្ញុំមិនលើក ព្រោះមិនចងបានពាក្យដោះសាររបស់កាកី..។ ១- ខ្ញុំចង់សួរថានាងចាត់ទុកខ្ញុំជាទីងម៉ោងមែនទេ? ២- តើនាងមានកាអៀនខ្មាស់ខ្លះទេដែលធ្វើទង្វើរបែបនោះ? ៣- តើនាង មានខ្ញុំ ទៀតទេ ដែល ទង្វើរបស់ នាង មិនទុក ខ្ញុំក្នុង ចិត្តនាងពេល ដែលនាង នៅជាមួយនិងនាក់ ផ្សេងនោះ? ៤- តើខ្ញុំគួរតែលើកទូរស័ព្ទរីព្យាយាមគេចពីនាង? សូមជួយបកស្រាយដោយ អនុគ្រោះផង។
ចំលើយ ៖ សួស្ដីប្អូន! តាមការរៀបរាប់របស់ប្ឥូន បានបញ្ជាក់ឱ្យឃើញ នាងមានចិត្តរេ ទៅស្រលាញ់បុរសម្នាក់នោះបាត់ទៅហើយ ក៏ប៉ុន្តែនាងក៏នូវតែមិនទាន់ដាច់ចិត្តពីប្អូនដែរ។ ស្នេហា គឺអាច សំដែងបានតែពីរនាក់ប៉ុណ្ណោះ បើឡើងដល់ទៅបីនាក់ ប្រាកដជាត្រូវមានម្នាក់ត្រូវដើរចេញជាក់ជាមិនខាន។ ហើយប្អូនក៏មិនអាចបង្ខំនាងមិនអោយស្រលាញ់បុរសម្នាក់នោះដែរ ព្រោះថាការបង្ខំមិនបានធ្វើ អោយចិត្ត និងបេះដូងរបស់នាងនៅជាមួយប្អូនអស់មួយជីវិតឡើយ។
តាមបងយល់ ប្អូនគួរតាំងចិត្តអោយនឹងនរ និងរកពេលវេលាណាមួយសមរម្យដើម្បីលើកទូរស័ព្ឌរបស់នាង (តើបើនាងទូរស័ព្ឌមក) និងស្តាប់ការបកស្រាយរបស់នាងជាលើកចុងក្រោយ។ ពេលនោះប្អូននឹងអាច សំរេចចិត្តបានថា តែស្នេហារបស់ប្អូនគួរតែបន្តឬក៏អត់។
ឆ្លើយតបនឹងសំណួររបស់ប្អូន បងសូមឆ្លើយជារួមជូនប្អូនទៅចុះ ថា៖មិនមែនមានតែប្អូនទេដែលមានរឿងស្នេហាខកបំណងរបៀបនេះ ដូច្នេះសូមប្អូនកុំគិតមើលងាយខ្លួនឯងយ៉ាងនេះ។ ត្រូវតាំងចិត្តអោយរឹងប៉ឹងឡើង ដើម្បីអនាគតប្អូន និងស្នេហារបស់ប្អូនក្នុងពេលអនាគត។
suFarI
27ឆ្នាំ
06.07.2009
សំនួរ ៖ 1723 ជម្រាបសួរ នាងខ្ញុំមានសំណួរចង់សួរទៅលោកនាងខ្ញុំទើបតែរៀបការហើយរយៈពេល ១ ខែ។ នៅពេលដែលខ្ញុំរួមដំណេកជាមួយស្វាមីជាច្រើនលើកមកខ្ញុំសង្កេតឃើញថា ពេលខ្លះមានឈាមធ្លាក់មកដូចជាមករដូវអញ្ចឹង ប៉ុន្តែមិនមែនទេហើយម្យ៉ាងទៀតហាក់ដូចជាឈឺនៅខាងក្នុងទ្វារមាស។ ដូច្នេះខ្ញុំសូមសួរទៅលោកវេជ្ជបណ្ឌិតថា ការដែលខ្ញុំមានសភាពបែបនេះ តើបណ្ដាលមកពីអ្វី? សូមអរគុណទុកជាមុន ជូនពរឱ្យលោកជួបតែសំណាងល្អគ្រប់ពេលវេលា។
ចំលើយ ៖ សួស្ដីប្អូន ! ប្រសិនបើប្អូនស្រីមានអាការបែបនេះមែននោះ គឺមានតែទៅព្យាបាលនៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពផ្នែករោគស្ត្រីទើបប្អូនអាចជាសះស្បើយបានដូច្នេះសូមអញ្ជើញទៅកាន់មន្ទីរបង្អែកចំការមនដែលឋិតនៅខាងត្បូងវិមានឯករាជ្យ ឬ មណ្ឌលសុខភាពណាដែលនៅជិតផ្ទះប្អូន ឬ គ្លីនិកអង្គការសមាគមរ៉ាក់នៅទួលទំពូង ឬអង្គការម៉ារីស្តុប នៅផ្សារច្បារអំពៅជាដើម នោះប្អូនស្រីនឹងជាសះស្បើយជាមិនខាន ។ សូមអរគុណ !
information page
Copyright © 2006- 2009 Friends-International, Inc. All rights reserved.