អ្នកមានសំណួរ? ខ្ញុំមានចំលើយ!
Questions ? Get Your Answers?
ទំព័រសំនួរ និង ចំលើយ សូមស្វាគមន៍ !
នៅលើទំព័រនេះអ្នកអាចអាន និង ស្វែងរកសំនួរមួយចំនួន ដែលមិត្តអ្នកអានរបស់យើង
បានចែករំលែកជូនអ្នក។
Welcome to Q and A!
Here you will find questions
from our valuable readers that they would like to share with you. Their
questions on health and love are answered by our famous Dr. Love.
vichit
27ឆ្នាំ
30.09.2009
សំនួរ ៖ 1792 ជំរាបសួរដុកទ័រឡូវ!
ខ្ញុំមានសំណួរខ្លះៗចង់សួរលោក ដែលមានទាក់ទងទៅនឹងស្ត្រីៈ រឿងហ្នឹងគឹបានកើតឡើងចំពោះមិត្តភ័ក្តរបស់ខ្ញុំម្នាក់ដែលគេតែងតែប្រាប់ខ្ញុំ។ តើជំងឺដែលមានអការៈដូចខាងក្រោមនេះជាប្រភេទជំងឺអ្វី? ១-ឈឺខ្នងឈឺចង្កេះ ឈឺក្បាលខ្លាំង បត់ជើងតូចមានឈាម ចាញ់នឹងពន្លឹព្រះអាទិត្យ តើនេះជាជំងឺប្រភេទអ្វី? ២-បងស្រីជិតខាងខ្ញុំម្នាក់បានប្រាប់ខ្ញុំថានេះជាអការៈចាញ់កូន ។ តើអការៈនៃការចាញ់កូនយ៉ាងដូចម្តេចខ្លះ?
សូមអរគុណ
ចំលើយ ៖ សួរស្តីប្អូន!
មានអការៈរោគ ខ្លះយើងមិនអាចរៀបរាប់ទៅតាមការជួបប្រទះរបស់អ្នកជំងឺបានឡើយ ទាមទារអោយមានការពិនិត្យបន្ថែមទៀតទើបអាចសន្និដ្ឋានបាន។ ដូចនេះ សូមប្អូននាំគាត់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យណាដែលនៅជិតផ្ទះគាត់ដើម្បីពិគ្រោះ និងពិនិត្យសុខភាព អំពីអាការៈរោគទាំងនេះ សូមពិនិត្យផ្នែកជំងឺប្រដាប់បន្តពូជ ហើយពិនិត្យមើលផ្ទៃពោះតែម្តង។
សូមអរគុណ !
LaydanI
25ឆ្នាំ
25.09.2009
សំនួរ ៖ 1791 សួស្តីលោកដុកទ័រឡូវ! នាងខ្ញុំបានស្គាល់និងស្រលាញ់គ្នាជាមួយបុរសម្នាក់ជាយូរណាស់មកហើយ យើងក៏បានស្គាល់ចិត្ត ថ្លើមគ្នាក៏យូរណាស់មកហើយដែរ។ កាលពី២ថ្ញៃមុន ខ្ញុំនិងគាត់បានសំរេចចិត្តគេងជាមួយគ្នាតែរហូតមកដល់ថ្ញែនេះនាងខ្ញុំចេះតែនោមទាស់ ឧស្សាហ៏ឈឺបត់ជើងទោចគឺស្ទើតែ១ម៉ោង ១០ទៅ២០ ដងក៏មានហើយពេលបត់ជើងម្តងៗធ្វើអោយនាងខ្ញុំមានការឈឺផ្សារនៅត្រង់ប្រដាប់ភេទខាងក្នុងទៀតផង។ សូមDr. Loveមេត្តាជួយដោះស្រាយបញ្ហារបស់នាងខ្ញុំផង ព្រោះនាងខ្ញុំមានការព្រួយបារម្ភពីរឿងនេះខ្លាំងណាស់។
ចំលើយ ៖ សួស្តីប្អូន !
នេះគឺប្រហែលជារោគសញ្ញានៃជំងឺដែលឆ្លងតាមការរួមភេទ ដូចនេះ សូមប្អូនទៅកាន់មណ្ឌលសុខភាពផ្នែកព្យាបាលជំងឺឆ្លងតាមការរួមភេទ ឬ ផ្នែកជំងឺកាមរោគ នោះប្អូននឹងបានជាសះស្បើយមិនខាន
សួមអរគុណ !
suFariT�i
35ឆ្នាំ
25.09.2009
សំនួរ ៖ 1790 សួស្តីដុកទ័រ! ខ្ញុំមានចម្ងល់មួយចង់សួរលោក៖ ខ្ញុំតែងសង្កេតឃើញថា ក្រោយពេលដែលខ្ញុំរួមភេទដោយមិនប្រើស្រោមអនាម័យរួច ខ្ញុំមានអារម្មណ៍អស់ចំណង់ភ្នាមៗ រីឯប្រដាប់ភេទរបស់ខ្ញុំ ក៍ឆាប់ទន់ទៅវិញភ្លាមៗដែរ។ តែប្រសិនបើខ្ញុំរួមភេទដោយបានប្រើប្រាស់ដោយប្រើស្រោមអនាម័យវិញ ក្រោយពេលរួមភេទប្រដាប់ភេទរបស់ខ្ញុំបែជាអាចឡើងរឹង រហូតដល់ទៅ១០ទៅ១៥នាទី ទើបទន់ទៅវិញ ហើយមានភាពចុកអួល ខាងក្នុងនៃប្រដាប់ភេទនោះទៀតផង។ តើវាជាបញ្ហាមិនប្រកតីនៃប្រដាប់ភេទមែនដែរឬទេ?
សួមលោកមេត្តាជួយពន្យល់នឹងនែនាំដោយអនុគ្រោះ សូមអគុណ!
ចំលើយ ៖ សួស្តីប្អូន !
រោគសញ្ញានេះ អាចជាការរលាកបំពង់មេជិវិតបុរស ឬ ជាការរលាកបង្ហួរនោម ដូច្នេះសូមប្អូនទៅកាន់មណ្ឌលសុខភាព ដែលមានសរសេរថា ផ្នែកព្យាបាលជំងឺប្រដាប់បន្តពូជ ឬ ជំងឺកាមរោគ នោះប្អូននឹងបានទទួលការពិគ្រោះព្យាបាលឱ្យជាសះស្បើយពុំខាន ។
សូមអរគុណ !
subin�
23ឆ្នាំ
23.09.2009
សំនួរ ៖ 1789 ជំរាបសួរលោកវេជ្ជបណ្ឌិត! ខ្ញុំបានអានសៀវភៅមួយដែលសសេរដោយក្រុមគ្រូពេទ្យជំនាញ ចេញផ្សាយក្នុងឆ្នាំ ១៩៩៥ ដែលបានចែកផ្សាយដោយអង្គការ រ៉ាក់ បានធ្វើការព្រមានចំពោះការសេបកាមដោយគ្មានដៃគូ ថាជាការធ្វើឱ្យខូច សុខភាពយ៉ាងធ្ងន់ធ្ងរ ដូចជា ធ្វើឱ្យឆាប់ងងឹតភ្នែក, រលាក់ស្រោមខួរ, អសមត្ថភាពផ្លូវភេទ, ខ្សោយបេះដូង,។ ល។ តែខ្ញុំដូចជា មិនប្រាកដសោះចំពោះការលើកឡើងដោយផ្ទុយគ្នាស្រលះនេះ រវាងក្រុមគ្រូពេទ្យនោះ និង ក្រុមឯកទេសផ្សេងបច្ចុប្បន្ន។ តើមានការពិសោធណាមួយ ដែលមានលក្ខណៈប្រាកដប្រជាហើយ ឬនៅ? បើមិនប្រាកដបែបនេះ វាអាចជាផលអាក្រក់ និង ជិះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ចំពោះយុវវ័យយើង។ សូមមេត្តាផ្តល់នូវភាពសុក្រឹត្យតាមការគួរ។ សូមទទួលនូវការគោរពអំពីខ្ញុំ សុបិន្ត, កូនខ្មែរ
ចំលើយ ៖ សួស្តីប្អូន ! ការរួមភេទដោយគ្មានដៃគូ ឬ ហៅថាការសំរេចកាមដោយខ្លួនឯង គឺពិតជាគ្មានផលវិបាកណាមួយប៉ះពាល់ដល់សុខភាពយើងឡើយ ពីព្រោះនេះគឺជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ទាំងបីយ៉ាងដែលអ្នកឯកទេសខាងការបង្ការការឆ្លងមេរោគអេដស៍/ជំងឺអេដស៍តែងតែផ្សព្វផ្សាយ ដែលមានដូចតទៅ ៖
១-ការតមការរួមភេទ ឬ សំរេចកាមដោយខ្លួនឯង ២-ភាពស្មោះត្រង់ដោយមានដៃគួរួមភេទមួយទល់នឹងមួយ ៣-ការប្រើប្រាស់ស្រោមអនាម័យជាប្រចាំនៅពេលរួមភេទជាមួយដៃគូខាងក្រៅ ដូច្នេះ គឺច្បាស់ណាស់ថា ការសំរេចកាមដោយខ្លួនឯងពុំមានផលប៉ះពាល់អ្វីឡើយសូមប្អូនកុំព្រួយទៀតធ្វើអ្វី។ សូមអរគុណ.
dara
29ឆ្នាំ
26.07.2009
សំនួរ ៖ 1736 ជំរាបសួរ លោកដុកទ័រឡូវ! ខ្ញុំមានសំនួរមួយចង់សួរទៅលោក៖ ខ្ញុំបានរៀបការជិតមួយឆ្នាំហើយ តែនៅមិនទាន់មានកូនទៀត។ តើអាចបណ្តាលមកពីការញ៉ាំការហ្វេច្រើនដែរ ឬ ទេ? តាមធម្មតាខ្ញុំញុំាកាហ្វេយ៉ាងហោចណាស់ក៏មួយកែវដែរ ក្នុងមួយថ្ងៃ ហើយ ហើយស្ទើតែរាល់ថ្ងៃទៀតផង។
អរគុណ
ចំលើយ ៖ សួស្តីប្អូន ! នេះមិនបណ្តាលមកពីការញ៉ាំកាហ្វេនោះទេ គឺមកពីទំនាក់ទំនងសុខភាពផ្លូវភេទ ឬ មួយមកពីរយៈពេលមិនទាន់ដល់។ បើប្អូនចង់ជ្រាបច្បាស់ សូមអញ្ជើញទៅកាន់ គ្លីនិក អង្គការ រ៉ាក់ ឬ មណ្ឌលសុខភាពផ្នែកសុខភាពបន្តពូជ នោះប្អូននឹងបានទទួលព៌ត័មានជាក់លាក់ជាមិនខាន ។
information page
Copyright © 2006- 2009 Friends-International, Inc. All rights reserved.