អ្នកមានសំណួរ? ខ្ញុំមានចំលើយ!
Questions ? Get Your Answers?
ទំព័រសំនួរ និង ចំលើយ សូមស្វាគមន៍ !
នៅលើទំព័រនេះអ្នកអាចអាន និង ស្វែងរកសំនួរមួយចំនួន ដែលមិត្តអ្នកអានរបស់យើង
បានចែករំលែកជូនអ្នក។
Welcome to Q and A!
Here you will find questions
from our valuable readers that they would like to share with you. Their
questions on health and love are answered by our famous Dr. Love.
Tek
40 years old
17.05.2009
Question
1674: Now there many types of gel for sex improvement such as Butea Superba extracted from herb sold in pharmacy.Is it true that it can improve our sex life. this priduct not for increasing libido. It it need at leat 2-4 weeks to prove it efficiency. Hope you can help and waitin to your reply.
Answer: Dear user,
I think it is not true at all because this just an advertising that would make the benefit from people who want to test it, because if it true, these medicines are recognized officially by ministry of health and allow people who had this issue to use freely, but I never saw it is recognized, so that please be careful to spend the money on that product and get harmful to your health.
Thank you,
Kg suFariT
36ឆ្នាំ
11.05.2009
សំនួរ ៖ 1662 សួរស្តីលោកដុកទ័រ ខ្ញុំមានសំនួរមួយចង្កសួរលោកថាតើការចងប្រដាប់បន្តពូជមានផលលំបាកអ្វីចំពោះបុរសឬទេ?បើចងស្រាយវិញតើមានកូនឬទេ? សូមអរគុណ
ចំលើយ ៖ សួស្តីសុធារិទ្ធ! ការចង់បំពងមេជីវិត គឺជាវិធីមួយនៃការពន្យាកំណើតរបស់បុរស។ គ្រួពេទ្យត្រូវធ្វើការវះកាត់ដើម្បីចង់បំពង់មេជីវិតពីរ (ឈ្មោះថាVas deferens)ខាងក្នុងប្រដាប់ប្រដាប់បន្តពូជរបស់បុរស។ការចង់បំពងនេះគឺដើម្បីរេរាំងមេជីវិតមិនអោយ ចេញមកជាមួយនឹងទឹកកាម។ បុរសនូវតែអាចរួមភេទ នឹងបញ្ចោញទឹកកាមបានដ៏ដែល តែគ្រាន់តែទឹកកាមនោះ មិនអាចធ្វើអោយស្ត្រីមិនផ្ទៃពោះឡើយ។ ឯចំណែកការវះកាត់ ដើម្បីស្រាយវាវិញនោះ គឺមានតិចណាស់ដែលអាចធ្វើទៅបាន និងមានតែនៅមន្ទីពេទ្យ មួយចំនួនតូចប៉ុណ្ណោះ។ ដូច្នេះការចង់បំពង់មេជីវិតរបស់បុរស គឺមានន័យថា ជាការពន្យាកំណើតជារៀងរហូតរបស់បុរស។ សូមអរគុណ!
esg
20ឆ្នាំ
10.05.2009
សំនួរ ៖ 1646 ជំរាបសួរ ខ្ញុំពុំធ្លាបរួមភេទជាមួយដៃគូរណាម្នាក់ទេ ប៉ុន្តែខ្ញុំធ្លាប់សំរេចកាមដោយដៃជាញឺកញាប់ ដោយពុំបានសំអាតដោយត្រឺមត្រូវ។ ក្រោយមក ប្រមាណ២ ទៅ៣អាទិត្យមកនេះ ខ្ញុំមានអាការះរមាស់ នៅលើប្រដាប់ភេទ។ ក្រោយមកទៀត ខ្ញុំសង្កេតឃើញមាន ស្នាមរោល រមាស់ តិចៗនៅលើនោះ ក្រោយមក ស្នាមនោះក៍បាត់ ហើយលេចចេញមកនៅម្តុំក្រលៀនម្តងទៀត តែច្រើនជាងមុន ហើយនៅតែរមាស់។ ខ្ញុំពុំមានអាការះ អ្វីផ្សេងពីនេះទេ។ សំនួរ តើនោះជារោគសញ្ញានៃជំងីអ្វី? តើខ្ញុំគួរធ្វើយ៉ាងណា? តើនោះអាចជាជំងឺកាមរោគ រឺ ជំងីអេដស៍ទេ?
ចំលើយ ៖ សួស្តីប្អូន! រោគសញ្ញានេះ អាចកើតមកការកង្វះអនាម័យប៉ុណ្ណោះ! ព្រោះថា ជំងឺអេដស៍គឺឆ្លងតាម៖ - ការរួមភេទដោយមិនបានប្រើប្រាស់ស្រោមអនាម័យ ឬប្រើប្រាស់ ស្រោមអនាម័យមិនត្រឹមត្រូវ - ការប្រើប្រាស់ម្ជុល ឬសារ៉ាងរួមគ្នា - ឆ្លងពីមាតាទៅទារក
da
24ឆ្នាំ
10.05.2009
សំនួរ ៖ 1641 តើការជួយខ្លួនឯងញឹកញាប់(៤រឺ៥ដង)មានផលប៉ះពាល់ដែររឺទេ? បើមានផលប៉ះពាល់ តើប៉ះពាល់អ្វីខ្លះ?
ចំលើយ ៖ ការជួយខ្លួនឯង មិនបណ្ដាលអោយមានភាពប៉ះពាល់អ្វីដល់សុខភាពរបស់អ្នកឡើយ។ ផ្ទុយទៅវិញវាជំនួយដល់ការបន្ធូរ អារម្មណ៍ បង្កើនភាពត្រេកត្រអាល និង ជួយអោយអ្នកគេងលក់ស្រួលទៀតផង។ ការជួយខ្លួនឯងអាចជួយអោយអ្នកមានការស្វែងយល់បន្ថែមអំពីខ្លួនប្រាណរបស់អ្នក និង អោយអ្នកក្លាយជាដៃគូស្នេហ៍កាន់តែប្រសើរឡើង ថែមទាំងទទួលការឈានដល់ចំណុចកំពូលបានល្អជាងមុន។ ជាងនេះទៅទៀត ការជួយខ្លួនឯងអាចកាត់បន្ថយនូវឳកាសនៃការឆ្លងមេរោគផ្សេងៗទៀត។ យ៉ាងណាម៉ិញ ប្រសិនបើអ្នកសេពកាមច្រើនដងពេកក្នុងមួយថ្ងៃ អ្នកអាចមានការអស់កំលាំងរឺអស់ទឹកកាម រឺ ទឹករំអិលហើយត្រូវរង់ចាំរហូតដល់សរីរាង្គកាយរបស់អ្នកត្រូវបានបំប៉នតាមរយៈចំណីអាហារ និងការទទួលទានអ្វីផ្សេងៗទៀត។ ការជួយខ្លួនឯងមិនមែនជាប្រការខុសឆ្គងអ្វីឡើយ។
CIGU
25ឆ្នាំ
08.05.2009
សំនួរ ៖ 1640 ១.ខ្ញុំចង់ដឹងអំពី សុវត្ថិភាពក្នុងការរួមភេទ ? ២.ខ្ញុំនៅជាមួយនារីម្នាក់អស់រយះពេល៤ឆ្នាំ ប៉ុន្តែមក ហាក់អាសារឈ្លោះជាមួយនាងណាស់ តើខ្ញុំពិតជាស្រលាញ់នាង រឺ ចូលចិត្ត?
ចំលើយ ៖ សួស្តីជីអូ! ១-សូមប្អូនចុចលើតំណផ្ជាប់ខាងក្រោមសំរាប់ចំលើយសុវត្ថិភាពក្នុងការរួមភេទ ២- ចានក្នុងរាវទោះជាយ៉ាងណានូវតែមានរន្តំ។ក្នុងសង្គមគ្រួសារទោះយ៉ាងណារមែងតែងមានរឿងរកាំរកូសជាមួយគ្នាខ្លះៗ ជៀសមិនរួច។ សំខាន់គឺត្រង់ថា គួរដោះស្រាយតាមសន្តិវិធី។ ប្អូនរស់នៅជាមួយគ្នារហូតដល់៤ឆ្នាំទៅហើយ ប្អូនប្រាកដជាស្រលាញ់នាងហើយ។ ដូច្នេះ សូមប្អូនថែរក្សាស្នេហារបស់ប្អូនបន្តទៅទៀត។
Go to page : 1 » 2 » 3 » 4 » 5 » 6 » 7 » 8 » 9 » 10 » >>
information page
Copyright © 2006- 2009 Friends-International, Inc. All rights reserved.