អ្នកមានសំណួរ? ខ្ញុំមានចំលើយ!
Questions ? Get Your Answers?
ទំព័រសំនួរ និង ចំលើយ សូមស្វាគមន៍ !
នៅលើទំព័រនេះអ្នកអាចអាន និង ស្វែងរកសំនួរមួយចំនួន ដែលមិត្តអ្នកអានរបស់យើង
បានចែករំលែកជូនអ្នក។
Welcome to Q and A!
Here you will find questions
from our valuable readers that they would like to share with you. Their
questions on health and love are answered by our famous Dr. Love.
Kg suFarIT
36ឆ្នាំ
20.05.2009
សំនួរ ៖ 1680 សួរស្តីលោកដុកទ័រ អគុណដែលលោកបានពន្យល់ខ្ញុំពីការចងប្រដាប់បន្តពូជ ។ ខ្ញុំមានសំនួរមួយទៀតចង់សួរលោក ១ទៀត៖ ១.តើការរួមភេទតាមមាត់ដោយមិនប្រើស្រោម អាចធ្លងមេរោគអេដសរឹទេ? (ភាសារសាមញ្ញថា ស៊ីការរែម) ២.នៅពេលរូមភេទខ្ញុំបៅដោះនាង នៅពេលនោះទឹកដោះបាញ់ចូល មាត់ខ្ញុំក៍លាបចូល តើធ្លងរោគអេដ៍ទេ សូមអរគុណ
ចំលើយ ៖ សួស្តីប្អូន ! ១-ការឆ្លងជំងឺអេដស៍តាមផ្លូវនេះ គឺមានលទ្ធភាពឆ្លងបាន គ្រាន់តែកំរឹតនៃការឆ្លងមានទាបជាការរួមភេទតាមរន្ធគូទឬទ្វាមាសប៉ុណ្ណោះ!។ ព្រោះថា ប្អូនមិនអាចដឹងថា លិង្គមានការដាច់រលាត់ឬអត់ ឬដៃគូររបស់ប្អូនមានផ្ទុកមេរោគអេដស៍ មានឈាមនូវក្នុងមាត់ឬអត់ នៅពេលកំពុងរួមភេទ។ ២-ចំពោះទង្វើនេះ ភាគរយនៃការឆ្លងគឺមានចំនួនតិចតួចបំផុត។ ពីព្រោះមេរាគដែលមាននៅក្នុងទឹកដោះមានចំនួនតិចតួចបំផុត។ សូមអរគុណ !
taMghIun
26ឆ្នាំ
20.05.2009
សំនួរ ៖ 1679 ខ្ញុំមានសង្សារម្នាក់។ យើងទាំងពីរស្រលាញ់គ្នាខ្លាំងណាស់ ហើយល្អូកល្អឺនជាមួយគ្នាដោយការអោប ថើប ប៉ុន្តែពួកយើងមិនទាន់ឈានដល់ការមានសម្ព័ន្ធផ្លូវភេទជាមួយគ្នាទេ។ ខ្ញុំពិតជាចង់រួមភេទជាមួយនាងខ្លាំងណាស់ ហើយខ្ញុំបានព្យាយាមសុំនាងជាច្រើនដងអំពីរឿងនេះ ។ តែនាងបានប្រកែកដោយហេតុផលថា នាងមិនចង់រួមភេទមុនពេលរៀបការ។ ខ្ញុំសូមសួរថា តើខ្ញុំត្រូវធ្វើយ៉ាងម៉េចទើបនាងព្រមរួមភេទជាមួយខ្ញុំ? តើការរួមភេទមុនពេលរៀបការមិនល្អទេឬ?
ចំលើយ ៖ សួស្តីប្អូន ! អារម្មណ៍រួមភេទរបស់បុរសតែងតែកើតមានជាលក្ខណៈធម្មជាតិ នូវពេលដែលបាននូវជិតនារីដែលខ្លួនស្រលាញ់។ តែចំពោះស្ត្រីវិញ មានលក្ខណៈខុសគ្នាដោយសា នាងមានអារម្មណភ័យខ្លាចចំពោះបញ្ហាមួយចំនួនដូចជា៖ - នាងខ្លាចខូចខ្លួនប្រាណអស់ព្រហ្មចារីយមុនពេលរៀបការ ដែលពាក្យចាស់ហៅថា(ទមុនស្រគាល) - នាងខ្លាចបុរសបោះបង់នាង នៅពេលដែលបានខ្លួនប្រាណនាងរួចហើយ និងត្រូវបុរសមាក់ងាយថា នាងជាស្ត្រីចិត្តងាយស្រួលលួងលោមដើម្បីរួមភេទ ។ - - ការមានផ្ទៃពោះមុនរៀបការ និងត្រូវទទួលការស្តីបន្ទោសពីឳពុកម្តាយ និង ការមាក់ងាយពីអ្នកដទៃ។ - ខ្លាចឆ្លងជំងឺផ្សេងៗ ពិសេស គឺមេរោគ អេដស៏ ដូចនេះវិធីដែលល្អបំផុតក្នុងការលួងលោមនាងដើម្បីរួមភេទគឺមានតែ៖ - រក្សាចំណងស្នេហារបស់ប្អូនអោយបានល្អរហូតដល់ថ្ងៃរៀបការ សូមអរគុណ
Cag bUrI
28ឆ្នាំ
19.05.2009
សំនួរ ៖ 1678 សូមសួរថាតើការរំលូតកូនច្រើនដង វាមានការប៉ះពាល់ដល់សុខភាពយើងរឺទេនៅពេលអនាគត?
ចំលើយ ៖ សួស្តីប្អូន ! ការរំលូតកូនច្រើនដង អាចមិនមានគ្រោះថ្នាក់មួយចំនួន ដូចជា ការបង្ករោគនៅក្នុងតួស្បូន ការធ្លុះស្បូន និង ការធ្វើឱ្យខូចស្រទាប់ក្នុងនៃស្បូនដែលបណ្តាលឱ្យមានកូនក្រៅស្បូននៅពេលក្រោយ ហើយបញ្ហាទាំងនេះសុទ្ធតែផ្តល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពស្ត្រី។ ដើម្បីជៀសវាងការរំលូតកូនជាច្រើន ដងនោះ សូមស្ត្រីគ្រប់រូបជ្រើសរើសយកមធ្យោបាយពន្យារកំណើតជំនួសវិញ ទើបជាការប្រសើរ ។ សូមអរគុណ !
Kg suFarIT
36ឆ្នាំ
18.05.2009
សំនួរ ៖ 1677 សួរស្តីដុកទ័រទ្បាវ សំនួររបស់ខ្ញុំលោ់កគង់ សុធារិទ្ធិកាលពីថ្ងែទី១១.៥.២០០៩ តើការចងប្រដាប់បន្តពូជបុរសមានបញ្ហាដល់ប្រដាប់បន្តពូជរឺទេ? សូមអរគុណ!
ចំលើយ ៖ សួស្តីសុធារិទ្ធ! គឺមិនមានការពះពាល់ដល់សុខភាពទេ។ ការចង់បំពងមេជីវិត គឺជាវិធីមួយនៃការពន្យាកំណើតរបស់បុរស។ គ្រួពេទ្យត្រូវធ្វើការវះកាត់ដើម្បីចង់បំពង់មេជីវិតពីរ (ឈ្មោះថាVas deferens)ខាងក្នុងប្រដាប់ប្រដាប់បន្តពូជរបស់បុរស។ការចង់បំពងនេះគឺដើម្បីរេរាំងមេជីវិតមិនអោយ ចេញមកជាមួយនឹងទឹកកាម។ បុរសនូវតែអាចរួមភេទ នឹងបញ្ចោញទឹកកាមបានដ៏ដែល តែគ្រាន់តែទឹកកាមនោះ មិនអាចធ្វើអោយស្ត្រីមិនផ្ទៃពោះឡើយ។ ឯចំណែកការវះកាត់ ដើម្បីស្រាយវាវិញនោះ គឺមានតិចណាស់ដែលអាចធ្វើទៅបាន និងមានតែនៅមន្ទីពេទ្យ មួយចំនួនតូចប៉ុណ្ណោះ។ ដូច្នេះការចង់បំពង់មេជីវិតរបស់បុរស គឺមានន័យថា ជាការពន្យាកំណើតជារៀងរហូតរបស់បុរស។ សូមអរគុណ!
pl
54ឆ្នាំ
17.05.2009
សំនួរ ៖ 1675 ក្នុងពេលរួមភេទខ្ញុំតែងតែពន្យាមិនអោយចេញទឺកកាម។ ជួនកាលរួមភេទ៣ដងទើបអោយចេញទឺកកាមម្តង។ តើអាចខូចសុខភាពដែរ រឺទេ?។ ក្នុង១អាទិត្យខ្ញុំរួមភេទ២ទៅ៥ដង។ តើអាចខូចសុខភាព រឺទេ។ ប៉ុ៉ន្មានល្មម និងមនុស្សអាយុ៥៤ឆ្នាំ។ ខ្ញុំរួមភេទតែជាមួយប្រពន្ធខ្ញុំតែប៉ុណ្ណោះ ព្រោះខ្ញុំមិនមានអារម្មណ៊ជាមួយស្រីផ្សេងទេ។ ក្លិន និងអានាម័យធ្វើអោយខ្ញុំខ្លាចស្រីក្រៅផ្ទះ។ -ប្រពន្គខ្ញុំអាយុ៥០គេមិនសូវមានចំណងឡើយ។ ធ្វើយ៉ាងណា ?មានថ្នាំអ្វីជំនួយរឺទេ? អរគុណលោក វិ. ឡូវ
ចំលើយ ៖ សួស្តីប្រិយមិត្ត ! ចំពោះការពន្យារទឹកកាមមិនឱ្យចេញ គឺមិនមានប៉ះពាល់ដល់សុខភាពឡើយ ហើយប្រសិនបើលោកមានកំលាំងដែលអាចធ្វើការរួមភេទ បានច្រើនដងដោយមិនហេវហត់ ឬ ល្ហិតល្ហៃនោះ ខ្ញុំគិតថាមិនមានប៉ះពាល់អ្វីធំដុំឡើយដល់សុខភាព រីឯចំនួនដងនៃការរួមភេទ គឺគេមិនអាចកំណត់ថាប៉ុន្មានដងជាក់លាក់បានឡើយ គឺអាស្រ័យទៅដោយកំលាំងកាយនិងសុខភាពអំណោយផលទៅវិញនោះទេ ដែលអាចកំនត់ដោយមនុស្សម្នាក់ៗ ។ ជាធម្មតាស្ត្រីក្នុងវ័យនេះ ចំនង់ផ្លូវភេទតែងតែថមថយចុះ ហើយដើម្បីជួយបង្កើនអារម្មណ៍ផ្លូវភេទឱ្យប្រសើរជាង មុននោះ គឺលោកបង្កើនការថ្នាក់ថ្នម និង បបោសអង្អែល និង និយាយលួងលោមឱ្យបានច្រើន គឺអាចជួយគាត់ឱ្យបានប្រសើរជាងមុន ហើយក៏គ្មានថ្នាំណាដែលអាចជួយអារម្មណ៍ផ្លូវភេទឱ្យកើនឡើងបានឡើយ ។ សូមអរគុណ
information page
Copyright © 2006- 2009 Friends-International, Inc. All rights reserved.