www.healthandlove.org
Your Health & Love Book
ភាសាខ្មែរ​​​ | English 

អ្នកមានសំណួរ?  ខ្ញុំមានចំលើយ!   
Questions ? Get Your Answers?

ទំព័រ​សំនួរ និង ចំលើយ សូមស្វាគមន៍ !
នៅ​លើ​ទំព័រនេះអ្នកអាច​អាន និង ស្វែងរកសំនួរមួយចំនួន ដែលមិត្តអ្នកអានរបស់យើង ​បានចែករំលែក​​ជូនអ្នក។

Welcome to Q and A!
Here you will find questions from our valuable readers that they would like to share with you. Their questions on health and love are answered by our famous Dr. Love.

Sokunthea
26  years old
01.10.2013
Question 40: ជំរាបសួរ Dr Love
នាងខ្ញុំមានសំនួរមួយចង់ជំរាបសួរលោក
នៅពេលរួមភេទជាមួយស្វាមីនាងខ្ញុំប្រដាប់ភេទរបស់នាងខ្ញុំតែងតែមានក្លិនមិនល្អចេញមកក្រៅ។

- តើក្លិននេះបណ្តាលមកពីមូលហេតុអី្វ? នៅពេលងូតទឹកនាងខ្ញុំតែងតែសំអាតជារៀងរាល់ពេល
- តើក្លិននេះអាចមានបញ្ហាអ្វីដែរឬទេ?

នាងខ្ញុំសូមអគុណ Dr Love
Answer: -ក្លិននេះបណ្ដាលមកពីការរលាកទ្វារមាសដោយប៉ាក់តេរី ឬ ដោយពពួកមេរោគផ្សេងៗទៀតសូម
ប្អូនប្រញាប់ទៅកាន់គ្លីនិកព្យាបាលរោគស្រ្តីដែលបច្ចុប្បន្ននេះ មាននៅអង្គការ រ៉ាក់ អង្គការម៉ារីស្តុប
ឬនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជប៉ុនក្បែរវត្តភ្នំ ។
-បញ្ហាដែលធ្វើឲ្យមានក្លិននេះ គឺបណ្តាលមកការរលាកទ្វារមាសដែលអាចមកពីការប្រើប្រាស់សាប៊ូលាងចូលក្នុងទ្វារមាសជាញឹកញយដងពេក សូមប្រើប្រាស់សាប៊ូលាងតែផ្នែកខាងក្រៅទ្វារមាសទៅបានហើយដើម្បីធ្វើអនាម័យ ។
អរគុណ

<< Back Show all questions and answers


អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2018 Friends-International, Inc. All rights reserved.