ការផ្ទេរស្បូន​(transplant)ពី​មនុស្ស​ម្នាក់​ទៀត​​តំបូង​គេបង្អស់​លើ​​ពិភពលោក

source: www.telegraph.co.uk
ដោយ៖ Mark Patterson and Martin Evans
13 Jun 2011
ប្រែសំរួលក្រៅផ្លូវការដោយ៖ សុខ សាគឿន

World's first womb transplant planned
Eva Ottosson Photo (source: www.telegraph.co.uk)

អ្នក​ស្រីអ៊ីវ៉ា(Eva Ottosson) យល់ព្រម ស្ម័គ្រចិត្តចូលរួមក្នុងគម្រោងវិជ្ជសាស្ត្រថ្មីមួយ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។​ ដោយគាត់ស្ម័គ្រចិត្តផ្ទេរស្បូនរបស់គាត់ទៅអោយកូន​ស្រី របស់គាត់​ឈ្មោះ​ថាសារ៉ា (Sara)។ ហើយប្រសិនបើ​ជោគជ័យ គាត់អាចមានជីវិត​អាចរស់​ នៅមើលឃើញកូនស្រីរបស់គាត់។

លោក​វិជ្ជបណ្ឌិត សង្ឃឹមថា ប្រសិនបើ​ការវះកាត់ផ្ទេរនេះបានជោកជ័យ។ កញ្ញាសារ៉ា​ដែល​​គ្មាន​ប្រព័ន្ធ​បន្តពូជ​តាំងពីកំណើតមកនោះ អាចមានលទ្ធភាពមានផ្ទៃពោះ និង​មានបុត្រនឹងគេ។

ការវះកាត់គ្រោងនឹង​ធ្វើ នៅនិទាឃរដូវខាងមុខនេះ នៅក្នុង​ប្រទេសសូដង ដែល​ជា​ទី​កន្លែង ដែលវិជ្ជបណ្ឌិតនៃរាជធានីហ្គោសេនបឺក(Gothenburg)​ជួបជុំ​គ្នា​ដើម្បី ប្រមូលព័តមាន​ពី​អ្នកជំងឺ​​មានអការៈស្រដៀងគ្នាៗ មុននឹង​​ឈានទៅធ្វើបដិវត្ត​ន៍​ផ្នែក​វិជ្ជសាស្ត្រលើក​តំបូងនេះ។

អ្នក​ស្រីអ៊ីវ៉ា​ដែលមានជំនួញជា​អ្នកផ្គត់ផ្គង់​អំពូលភ្លើង បានមានប្រសាសន៍ថា៖ ខ្ញុំ និង កូនស្រី​បានឯកភាព​គ្នា​រួចរាល់ ដោយយើងគិតថា វាគ្រាន់តែជាស្បូនមួយ​តែប៉ុណ្ណោះ ។ កូនស្រី​ខ្ញុំ​គ្មានប្រព័ន្ធបណ្តពូជតែពីកើតមក ហើយនាងត្រូវការប្រព័ន្ធបណ្តពូជ​ ដើម្បីជីវភាពរស់នៅទៅថ្ងៃមុខច្រើនជាងខ្ញុំ ព្រោះខ្ញុំចាស់ហើយ ម្យ៉ាងវិញទៀត ខ្ញុំក៏មានកូនពីរនាក់ហើយដែរ។ លើសពីនេះទៅទៀត គឺមានតែខ្ញុំទេ​ដែល​សាគសមបំផុត ក្នុងការផ្តល់ប្រព័ន្ធបណ្តពូជនេះអោយទៅនាង។

គួររំលឹកផងដែរថា នៅក្នុងប្រទេស អារ៉ាប៊ី សាអូឌី ឯនោះវិញ កាលពី​ឆ្នាំ​២០០០ ក៏ធ្លាប់មាន ការ​វះ​កាត់ផ្ទេរប្រព័ន្ធបណ្តពូជដូច​គ្នានេះដែរ  ការវះកាត់នេះ គឺប្រព្រឹត្តទៅលើស្ត្រីម្នាក់ដែល​ ខូចស្បូនទាំងស្រុង គឺ​ធ្លាក់​ឈាម​មិនឈប់។ ហើយប្រព័ន្ធបន្តពូជ​នោះ​ គឺទទួល​បាន​មក​ពីការបរិចាក​​ពីស្ត្រីម្នាក់ដែលមាន​អាយុ៤៦​ឆ្នាំ។  ការវះកាត់នាពេលនោះ គឺមិនទទួល​បានជោកជ័យ​ឡើយ ដោយវិជ្ជបណ្ឌិត ត្រូវដកយក​ប្រព័ន្ធ​បន្តពូជនោះចេញទៅវិញ បន្ទាប់ពីបានដាក់ចូលទៅ​ បាន៩៩ថ្ងៃ​ហើយ​នោះ។ ដោយមើលឃើញ​ពីស្ថានភាព​អ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅៗ។​

 

Copyright © 2006- 2018 Friends-International, Inc. All rights reserved.