ប្អូនៗអង្គការមិត្តសំលាញ់រៀបចំការសំដែងសិល្បៈអបអរឆ្នាំថ្មី
នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១១ កន្លងទៅនេះ ប្អូនៗកុមារអង្គការមិត្តសំលាញ់បានរៀបចំការសំដែងប្រចាំត្រីមាសរបស់ខ្លួន ក្រោមពាក្យស្លោក “ឆ្នាំថ្មី ឆ្នាំនៃក្តីសង្ឃឹម” ដែលបានប្រារពធ្វើឡើងនៅមណ្ឌលអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ របស់អង្គការមិត្តសំលាញ់ ភ្នំពេញ។ ការសំដែងនេះត្រូវបានអនុញាតិឲ្យចូលទស្សនាដោយសេរី ដើម្បីបង្ករភាពសប្បាយរីករាយជូនដល់ប្អូនៗកុមារ ក្នុងឱកាសមុនពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះ។
លោក សែម រតនា មុខងារជាអ្នកជំនួយការគំរោងអប់រំ បានប្រសាសន៍ថា គោលបំណងក្នុងការរៀបចំពីធីនេះ គឺដើម្បី ផ្តល់ការគាំទ្រផ្នែកអារម្មណ៍ ផ្នែករៀងកាយ និងបណ្តុះគំនិតច្ឆែប្រឌិត ទៅដល់ប្អូនៗកុមារ និង ដាស់តឿនក្រើន ជំរុញ ប្អូនៗកុមារ ឲ្យខិតខំរៀងសូត្រ នឹងជៀសអោយ ឆ្ងាយពីគ្រឿងញៀន ការពារខ្លួនកុំឲ្យឆ្លងជំងឺអេដស៏-កាមរោគ។
(អត្ថបទដោយៈ សាគឿន)