www.healthandlove.org
Your Health & Love Book
សុខភាព និង​សម្រស់
សុវត្ថិភាព​ក្នុង​ការ​រួមភេទ​សំរាប់​ស្ត្រី​ស្រលាញ់​ស្ត្រី​ដូចគ្នា!

ការ​រួម​ភេទ​រវាង​នារី និង​នារី​ត្រូវ​បាន​គេ​ចាត់​ទុក​ថា អត្រា​គ្រោះថ្នាក់​ដោយ​សារ​ការ​ឆ្លង​ជំងឺ កាមរោគ​ និង​អេដស៍​តិច​តួច​បំផុត។ ពួក​គេ​ធ្វើ​ការ​រួម​ភេទ​តាម​រយះ​តាមការ​បំបោស​អង្អែល តាម​រន្ធ​យោនី តាម​គូទ​ដោយ​ធ្វើ​ការ​សក​បញ្ចូល​ឧបករណ៍​ទៅ​ក្នុងរន្ធភេទ​ឬគូថ។ ការប្រព្រឹត្តិបែប​នេះគឺ​ដើម្បី​បំពេញ​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ​មាន​ចំនុច​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​តែ​ដឹង និង​ជៀសវាង​ដើម្បី​សុខភាពផ្លូវភេទ។ ខាង​ក្រោម​នេះ​គឺ​ជា​វិធីមួយ​ចំនួន​ដែល​អ្នក​គួរ​តែ​ជៀសវាង៖

ផ្លាស់ប្តូរ​ស្រោមអនាម័យ​ថ្មី​ជានិច្ច​រាល់ពេល​ចែក​រំលែក​ឧបករណ៍​រួមភេទ​ទៅ​ដៃគូ
ប្រសិន​បើ​អ្នក​រួម​ភេទ​ជាមួយដៃគូរ​​ ដោយ​ប្រើប្រាស់​ឧបករណ៍​រួម​ភេទ​ ស៊កចូលទៅ​ក្នុង​អវយវៈ​ភេទរបស់​អ្នក និង​ដែគូរ​អ្នក​នោះ វាគឺជា​កត្តា​ប្រឈមមុខ​ខ្ពស់ ក្នុងការ​ចំលងជំងឺផ្សេងៗ ជាពិសេស​គឺ​ជំងឺ​អេ​ដ​ស៏​តែម្តង។ ដូចនេះ វា​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ ក្នុងការ​ផ្លាស់ប្តូ​រ​ស្រោមអនាម័យថ្មី​​លើ​ឧបករណ៍​រួមភេទនោះ ​​រៀង​រាល់​ពេលដែលអ្នក​ហុចឧបករណ៍​ ទៅអោយ​ដៃ​គូរ​របស់​អ្នក​ប្រើប្រាស់​បន្ត។

ជៀសវៀង​ប្រើប្រាស់​ប្រេង​ជំនួយ​ដែល​មិនដឹង​ប្រវត្តិ​ច្បាស់លាស់
សូម​ប្រើ​ប្រាស់​តែ​ទឹក​រំអិល​ដែលប្រើ​ប្រាស់សំរាប់ជំនួយ​ដល់ការ​រួមភេទ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​​ក្រសួងសុខា​ភិបាល​កម្ពុជា ឧទាហរណ៍​ដូចជាៈ​ ណាំបឺវ័ន​ភ្លឺស(Number One Plus)ជាដើម​។​ កុំ​ប្រើ​ឡេ​ប្រភេទដូចជា​៖ ​Vaseline (ឡេ​ថែរក្សា​ស្បែក) ឬ​សារ​ធាតុរំអិល​មួយ​ចំនួន​ដែលប្រើ​សំរាប់​សំលាប់​មេជីវិត​ឈ្មោល​ពី​ព្រោះ​វា​អាច​ធ្វើ​អោយ​អ្នក​ឈឺ​ចាប់ និង​រមាស់។

ការធ្វើ​អនាម័យ
សូម​លាង​សំអាតនូវ​ឧបករណ៍​ដែលអ្នកប្រើប្រាស់សំរាប់រួមភេទ​នោះ​ជាមួយ​សាប៊ូ និង​ទឹក​ក្តៅ។  ប្រសិនបើ​ដៃ​របស់​អ្នកមាន​ដំបៅ ឬ​មាន​រលាត់ស្បែក​នោះ​សូម​ប្រើ​ស្រោម​ដៃ​ដែល​ស្បើ​ង​ ពាក់​ការពារ​មុនពេល​អ្នក​ប្រើ​ម្រាមដៃ​សក​បញ្ចូល​ទៅក្នុង​រន្ធ​យោនី​របស់​អ្នក ឬ​ដៃគូរ​អ្នក។ សូមអ្នក​ធ្វើការ​សំអាត​ដៃ​របស់​អ្នកនឹង​សា​ប៊ូ មុន​និង​ក្រោយពេល​អ្នកសំរេច​កាម​រួចរាល់​ហើយ​នោះ។ សូម​ចងចាំ​ថា ក្រចកដៃ​អាចធ្វើអោយ​អ្នកមាន​របួស ឬ​បំផ្លាញ​ភ្នាស​រំអិល ដូចនេះ​អ្នក​គួរ​កាត់​វា​ចេញ។

ឈាមរដូវ
កំឡុងពេល​មាន​រដូវ ការចេញ​ឈាម​អាច​កើតឡើង​បាន​ប្រសិន​បេ​អ្និ​ក​ប្រើ​វិធីសាស្ត្រ​មួយចំនួន​ដែល​ធ្វើអោយមាន​របួស​ក្នុងការ​រួមភេទ។ សូមអ្នក​ធ្វើការ​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​ឈាម​មួយចំនួន​ដែលមាន​នៅក្នុង​មាត់ រន្ធ​ទ្វា​មាស រន្ធ​គូថ។ល។ ពីព្រោះ​អ្នក​អាច​នឹង​ឆ្លង​មេរោគ​អេដស៍ និង​កាមរោគ​ពី​ដៃគូរ​របស់​អ្នក​បាន​ដោយ​ងាយ។

ដំណើរ​អស់​រដូវ
នៅពេល​ជិត​អស់​រដូវ នារី​បង្កើត​ទឹករំអិល​ធម្មជាតិ​​បាន​មិនច្រើន​ឡើយ​ ពិសេស​ជាង​នេះ​ភ្នាស​រំអិល​ងាយ​នឹង​ឆាប់​ខូច ដូចនេះ​អ្នក​ត្រូវ​ប្រើ​ទឹករំអិល​ ណាំបឺវ័ន​ភ្លឺស(Number One Plus) ដើម្បី​ជួយ​ក្នុងការ​រួមភេទ។

​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2018 Friends-International, Inc. All rights reserved.