នៅពេលដែលនិយាយទៅដល់ការទៅជួបគ្រូពេទ្យ ខាងផ្នែករោគស្ត្រី សុភានារីមួយចំនួននឹងគ្រវីក្បាល ហើយស្រែកប្រកែកថាមិនទៅទេ ខ្មាសពេទ្យណាស់! ខ្លាចណាស់!។ តាមពិតគ្មានអ្វីគួរ ឲ្យ ខ្មាសអៀនទេ ព្រោះការធ្វើបែបនេះ ដើម្បីតែសុខភាពលោកស្រីអ្នកនាងកញ្ញាតែប៉ុណ្ណោះ។ បើខ្លាចការឈីចាប់ ឬក៏មិនអាចទទួលយកលទ្ធផលនៃការពិនិត្យនោះបាន មិនថ្វីទេ សូមក្លាហានឡើង ហើយត្រៀមខ្លួនដើម្បីទៅឲ្យគ្រូពេទ្យពិនិត្យ។ ម្យ៉ាងទៀតគ្រូពេទ្យដែលពិនិត្យសុទ្ធតែមានសីលធម៌ និងវិជ្ជាជីវៈពិតប្រាកដគ្មានអ្វីគួរឲ្យបារម្ភទេ។
តើត្រូវទៅជួបគ្រូពេទ្យពេលណា?
មានមូលហេតុពីរដែលគួរទៅត្រួតពិនិត្យសុខភាពរបស់លោកស្រី
អ្នកនាងកញ្ញា គឺការទៅត្រួតពិនិត្យភាពមិនប្រក្រតី
និងការពីនិត្យរកមើលជម្ងឺមហារីក។
ចំពោះស្ត្រីដែលរៀបការហើយ
គួរពិនិត្យរកមើលជម្ងឺមហារីកជារៀងរាល់ឆ្នាំ។
មានស្ត្រីមួយចំនួនគ្រូពេទ្យអាចធ្វើការណាត់ជួបក្នុងរយៈពេល
៣ ឬ៦ខែម្តង។ នៅមាត់ស្បួនអាចមានការរលាករ៉ាំរៃ
ឬសង្ស័យថាមានកោសិការខុសប្រក្រតី កើតឡើង។
នៅពេលមានអាយុពី៤០ឆ្នាំទៅ៤៥ឆ្នាំ
ស្ត្រីគប្បីទៅពិនិត្យរកជម្ងឺមហារីកមាត់ស្បូន
ព្រោះជម្ងឺនេះអាចព្យាបាលជាសះស្បើយ
នៅពេលណាដែលរកឃើញក្នុងដំណាក់កាលដំបូង។
ជាពិសេសនៅពេលដែលមានអាការដូចជាធ្លាក់សខ្លាំង
មានក្លិនស្អុយ មានឈាមចេញខុសប្រក្រតី
មានរដូវលើសពី៧ថ្ងៃ ឬមានរបួសនៅអវយវៈភេទជាដើម
ស្ត្រីទៅរកគ្រូពេទ្យ។
ការត្រៀមលក្ខណៈមុនពេលជួបគ្រូពេទ្យ
ជាធម្មតា នរណាក៏ដូចនរណាដែរ តែងតើមានអារម្មណ៍មិនល្អ
នៅពេលដែលត្រូវ
ឲ្យនរណាម្នាក់ឃើញពីអវយវៈភេទរបស់ខ្លួន
ដែលខិតខំហួងហែងលាក់បាំង
អស់រយៈពេលជាយូរមកហើយនោះ។សូម្បីតែនៅពេលដែលមានការរួមភេទលើកដំបូង
ជាមួយមនុស្សដែលខ្លួនស្រឡាញ់ក៏ដោយ
កុំថាឡើយទៅឲ្យគ្រូពេទ្យពិនិត្យ។
ដូចនេះសុភាពនារីទាំងអស់ត្រូវកាត់កេរ្តិ៍កាត់ខ្មាសទៅឲ្យគ្រូពេទ្យពិនិត្យដើម្បីសុខភាព។
បើគ្រូពេទ្យនោះជាស្ត្រីដូចគ្នាប្រហែលជាការអៀនខ្មាស់អាចកាត់បន្ថយបានខ្លះ
ផ្ទុយទៅវិញបើគ្រូពេទ្យជាបុរសនោះប្រាកដជាមិនអាចបរិយាយពីអារម្មបានទេ។
តទៅនេះ គឺជាប្រការគួរត្រៀមខ្លួនមួយចំនួនសម្រាប់ស្ត្រី
មុនពេលទៅជួបគ្រូពេទ្យ។ ៖
ចំណុចដែលលើកមកជម្រាបជូនខាងលើនេះយើងខ្ញុំសង្ឃឹមថានឹងក្លាយជា ជំនួយផ្នែកស្មារតីដល់សុភាពនារីទាំងឡាយ ក្នុងការទៅរកគូរពេទ្យរោគស្ត្រី និងប្រការគួរយល់ដឹងមួយចំនួនដែលចាំបាច់សម្រាប់ថែរក្សាសុខភាព។
(ដកស្រង់ចេញពីទស្សនាវដ្តីសុខភាពយើងលេខ០២២)