ប្រភេទ & ឥទ្ធិពលគ្រឿងញៀន
គ្រឿងញៀនគឺជាសារធាតុដែលធ្វើអោយអ្នកប្រើផ្លាស់ប្ដូរចិត្ដអារម្មណ៏
និងអាកប្បកិរិយា (ហើយគ្រឿងញៀនធ្វើអោយប៉ះពាល់ដល់ផ្លូវកាយផ្លូវចិត្ដនិងសង្គម)
គ្រឿងញៀនអាចធ្វើអោយអ្នកប្រើជួប និងគ្រោះថ្នាក់ធ្ងន់ធ្ងរហូតទៅដល់ជីវិតផងដែរ។
- សារធាតុរំហើរ-កាវ
ឥទ្ធិពលភ្លាមៗអាចមានៈ
- វិលមុខ
- បង្កើនចំណង់ក្នុងការរួមភេទ
- អារម្មណ៍រវើរវាយ
- មានការស្រមើរស្រម៉ៃច្រើន
- មានអារម្មណ៍ងងុយដេក
- សកម្មភាពកើនឡើង
- ឥទ្ធិពលអាចឡើងចុះ ក៏អាស្រ័យដោយកាវដែលគេផលិតឡើងពីសារធាតុគីមីផ្សំខុសៗគ្នា
- ឥទ្ធិពលជាអវិជ្ជមាននៃការប្រើកាវ
- ចង់ក្អួត
- ក្អកនិងកណ្ដាស់
- អស់កំលាំងខ្លាំង
- ហូរឈាមតាមច្រមុះ
- ជីពចរដើរលឿន
- ឈឺក្បាល
- ការនោមនិងជុះដោយមិនដឹងខ្លួន
- សមត្ថភាពគិតពិចារណាចុះខ្សោយ
- គ្រោះថ្នាក់ធ្ងន់ធ្ងររួមមានៈ
- អាកប្បកិរិយាឃោរឃៅ
- បាត់បង់ការចងចាំ
- មានអារម្មណ៍ដូចជាស្ពឹកដៃជើង
- ធ្វើអោយខូចខួរក្បាល និងបាត់បង់ការចងចាំ
- ខូចតំរងនោម
- ធ្វើអោយរលាកច្រមុះមាត់ និងប្រពន្ធ័ដកដង្ហើមផ្នែកខាងលើដែលបង្កដោយសារធាតុគីមី
- បាត់បង់ការទទួលក្លិន
- ខូចខាតខួរឆ្អឹង
- ជំងឺថ្លើមផ្សេងៗ
- ការប្រើប្រាស់លើសកំរិតនឹងអាចធ្វើឲ្សស្លាប់ភ្លាមៗ
គឺជាគ្រោះថ្នាក់មួយកើតមានយ៉ាងពិតប្រាកដ ដោយការប្រើប្រាស់កាវ។
ឬអាស្រ័យដោយឥទ្ធិពលផ្សេងៗ របស់កាវដែលមិនអាចទាយទុកបានដោយសារកម្លាំង
និងចំនួនសារធាតុគីមីដែលគេផលិតមក និងអាស្រ័យតាមវិធីដែលគេប្រើប្រាស់វា
(របៀបដាក់បញ្ចូលក្នុងខ្លួន)
- មេតំហ្វេតាមមីន (យ៉ាម៉ា)
មេតំហ្វេតាមីន គឺជាគ្រឿងញៀនដែលធ្វើអោយញៀនខ្ពស់
ធ្វើអោយខួរក្បាលសកម្ម និងមានរំញោចខ្លាំង។ វាបានជំរុញដល់ការបង្កើតសារធាតុគីមីធម្មជាតិហៅថា
ដូប៉ាមីននៅក្នុងខួរក្បាលដែលជាអ្នកជួយនាំព័ត៌មានផ្សេងៗ
ពីខួរក្បាលទៅរាងកាយ។ការបង្កើនដូប៉ាមីនមានន័យថាបង្កើនសកម្មភាពខួរក្បាល
ចលនារាងកាយ និងផ្លាស់ប្ដូរអារម្មណ៍ផងដែរ។ ក្រោយពីការជក់ភ្លាមៗ
អ្នកប្រើប្រាស់មានអារម្មណ៍ខ្លាំង ដែលធ្វើអោយផ្លាស់ប្ដូរអារម្មណ៏
និងអាកប្បកិរិយា។ ក្រោយជក់រយៈពេល៥នាទី គឺអាចធ្វើអោយគេសប្បាយ
និងបន្ទាប់មក គេទទូលបានឥទ្ធិពលផ្សេងៗទៀត ក្នុងរយៈពេលពី៨-១២ម៉ោង។
តាមបទពិសោធន៍អ្នកប្រើ៖
- ដេកមិនលក់
- ត្រូវការធ្វើចលនារហូត (នៅមិនសុខ)
- បន្ថយការឃ្លាន ទទួលទានមិនបាន
- ដកដង្ហើមញាប់ហើយខ្លី
- មានអារម្មណ៍រងារ,ត្រជាក់នៅពេលដែលប៉ះអ្វីមួយ
- មានអារម្មណ៏ថាមានទំនុកចិត្ដ ហើយគ្មានការអៀនខ្មាស់
- យ៉ាម៉ាទឹកកក៖
គឺជាប្រភេទគ្រឿងញៀនដែលគេបានផ្ដោតអារម្មណ៏ជាងគេ
ក្នុងចំណោមក្រុមយ៉ាម៉ាទាំងអស់ វាគឺជាគ្រីស្ដាល់ពណ៌សថ្លា
ដែលគេហៅជាទូទៅយ៉ាម៉ាទឹកកក ជាញឹកញាប់ គេច្រើនប្រើប្រាស់ដោយជក់
រឺហឺត។
ស្ដាល់យ៉ាម៉ាមានតំលៃថ្លៃ ហើយពិបាកស្វែងរក វាមានឥទ្ធិពលស្រដៀងគ្នាយ៉ាម៉ា
ប៉ុន្ដែខ្លាំងជាង ជាមួយនឹងការបង្កើតអោយមានអាកប្បកិរិយាកាចសាហាវ។
ការញៀនគឺមកពីការប្រើប្រាស់ជាប្រចាំ ហើយអាចធ្វើអោយការញៀន
កើតឡើងកាន់តែឆាប់រហ័ស។
ការប្រើប្រាស់យ៉ាម៉ា និងការប្រឈមគ្រោះថ្នាក់នៃការចំលងមេរោគអេដស៍
ការប្រើប្រាស់យ៉ាម៉ាអាចនាំអោយប្រឈមទៅ នឹងការចំលងមេរោគអេដស៍តាមរយៈ
ការអនុវត្ដន៍នូវការរួមភេទដោយគ្មានសុវត្ថិភាព នៅពេលដែលអ្នកប្រើកំពុងតែស្ថិតក្រោមឥទ្ធិពលខ្លាំងក្លា
នៃគ្រឿងញៀន មានការប្រើប្រាស់ ដោយសុវត្ថិភាពតិចតួចណាស់
តាមរយៈការប្រើប្រាស់ ស្រោមអនាម័យ នៅពេលដែលគេកំពុងតែស្ថិតក្រោមឥទ្ធិពលខ្លាំងក្លា
នៃគ្រឿងញៀន (ភ្លេចគិតពីសុវត្ថិភាពផ្ទាល់ខ្លួន)។
យ៉ាម៉ាអាចបង្កើតនូវអារម្មណ៍ជំរុញអោយមានការរួមភេទ
បង្កើនអោយមានការប្រើប្រាស់ជាជំនួយដល់ការរួមភេទ
ដោយអ្នកចែកចាយ នឹងអ្នកលក់។ យ៉ាម៉ាគេប្រើជាទូទៅក្នុងចំណោមក្រុមក្មេងៗ
ដែលមានចំណង់ក្នុងការរួមភេទខ្លាំង សកម្មក្នុងការរួមភេទ។
ការប្រើប្រាស់យ៉ាម៉ាជាញឹកញាប់តែងចែករំលែកបទពិសោធន៍
ដែលអាចនាំអោយមាន សកម្មភាពរួមភេទ នៅក្នុងចំណោមអ្នកប្រើប្រាស់
គ្រឿងញៀន។ ការប្រើប្រាស់យ៉ាម៉ា និងការប្រឈមគ្រោះថ្នាក់
នៃការចំលងមេរោគអេដស៍ ឥរិយាបថច្រងេងច្រងាង និងខ្វះការគ្រប់គ្រងខ្លួនអាចនាំឲ្យមានការរួមភេទដោយកំរោល
អាចរហែកស្រោមអនាម័យ និងធ្វើឲ្យងាយដាច់រលាត់ស្បែក។
ការប្រើប្រាស់គ្រឿងញៀន អាចទាក់ទងទៅនឹងការសប្បាយដូចជា ទៅខារ៉ាអូខេ,ក្លឹបរាត្រី។ល។
ហើយអាចមានការទំនាក់ទំនងជាមួយនឹងមនុស្សផ្សេងៗ ដែលងាយរងគ្រោះថ្នាក់ដូចជា
អ្នករកស៊ីផ្លូវភេទ និងអ្នកប្រើប្រាស់សារធាតុញៀនដទៃទៀត។
ការរួមភេទដោយមិនបានការពារគឺជាគ្រោះថ្នាក់ដ៏ធំ ដែលនាំឲ្យឆ្លងជំងឺកាមរោគផ្សេងៗ
ដែលអាចបង្កើនការប្រឈមមុខ នឹងការឆ្លងមេរោគអេដស៍។
- ហេរ៉ូអ៊ីន
- ហេរ៉ូអ៊ីន គឺច្នៃមកពីអាភៀន
វាត្រូវបានគេចំរាញ់នៅក្នុងមន្ទីរពិសោធន៍មួយ
- ហេរ៉ូអ៊ីន គឺជាគ្រឿងញៀនដែលខុសច្បាប់
- ហេរ៉ូអ៊ីន ត្រូវបានគេនាំចូលមកប្រទេសកម្ពុជា
- ហេរ៉ូអ៊ីន
អាចជាម្សៅ ឫក៏ដុំដូចជាថ្មតូចៗនិងដូចដីស
- ហេរ៉ូអ៊ីន
មានពណ៌ផ្សេងៗពីគ្នា,ពណ៌ត្នោតស្រាល,លឿងស្រាលនិងពណ៌ស
- ឥទ្ធិពល (កំលាំង)របស់គ្រឿងញៀនអាចប្រែប្រួល
- រាល់ការចាក់ហេរ៉ូអ៊ីនទាំងអស់គឺគ្រោះថ្នាក់
ប៉ុន្ដែការចំអិនហេរ៉ូអ៊ីន
និងមានការច្រោះឲ្យស្អាតអាចកាត់បន្ថយគ្រោះថ្នាក់បានដូចជាៈ
- ការធ្វើអោយស្ទះសរសៃចាក់
- ដំបៅក្លាយ
- ធ្វើអោយមានដុំកំណកឈាមតូចៗក្នុងសរសៃឈាម
- ការចាក់ដោយវត្ថុកខ្វក់ (សំរាម)
ដែលមាននៅក្នុងសំភារៈប្រើប្រាស់ ឬហេរ៉ូអ៊ីន
- ការស្ទះម្ជុលអាចនាំអោយប្រើម្ជុលរួមគ្នា
- ប្រើប្រាស់ម្ជុលនិងសឺរ៉ាំងចាក់តែម្ដងហើយមិនប្រើរួមគ្នា
- ការចាក់ហេរ៉ូអ៊ីន និងការងាយរងគ្រោះដោយសារមេរោគអេដស៍
-
ការចាក់ហេរ៉ូអ៊ីនអាចបង្កើននូវគ្រោះថ្នាក់
នៃការចំលងមេរោគអេដស៍តាមរយៈ
ការប្រើប្រាស់ម្ជុលស៊ឺរាំងរួមគ្នាជាមួយអ្នកដែលផ្ទុកមេរោគអេដស៍
- ការភ្លាំងភ្លាត់នូវការការពារខ្លួនឯងនៅពេលដែលរួមភេទ ពីព្រោះតែនៅក្រោមឥទ្ធិពលនៃគ្រឿងញៀន
- ពិបាកនឹងទទួលចំណេះដឹង
ឫព័ត៌មានដែលទាក់ទងនឹងសុវត្ថិភាពអំពីការការពារ ពីព្រោះតែឥទ្ធិពលគ្រឿងញៀន (ធ្វើអោយងងុយដេកខ្លាំង,ពិបាកផ្ចង់គំនិត
និងមិនខ្វល់ខ្វាយពីអ្វីទាំងអស់)។
-
ការចំលងតាមឈាមជាមួយអ្នកដែលមានផ្ទុកមេរោគអេដស៍តាមរយៈ
ការប្រើស៊ឺរាំង ឬម្ជុលរួមគ្នា ងាយប្រឈមមុខគ្រោះថ្នាក់ខ្ពស់បំផុត ក្នុងការចំលង។
-
វាមានសារៈសំខាន់ ក្នុងការផ្ដល់ការអប់រំស្ដីពីការមិនប្រើប្រាស់ស៊ឺរាំងម្ជុលរួមគ្នា ដើម្បីការពារការឆ្លងមេរោគអេដស៍។
- ទោះជាមានការសំអាតម្ជុលស៊ឺរាំង មុនពេលដែលចែកគ្នាចាក់ក៍ដោយ ក៍នៅតែគ្រោះថ្នាក់ដដែល
-
វាមានសារៈសំខាន់ណាស់ក្នុងការជំរុញពួកគេមិនឲ្យប្រើម្ជុលស៊ឺរ៉ាំងរួមគ្នា
- ពន្យល់ពីគ្រោះថ្នាក់
- ផ្ដល់នូវដំណោះស្រាយ
-
ផ្ដល់ព័ត៌មានពីទីកន្លែងដើម្បីទទួលបានម្ជុលស៊ឺរ៉ាំងថ្មី
(តាមឱសថស្ថាន)
ចុចនៅបញ្ជីខាងស្តាំដើម្បីស្វែងយល់
ស៊ីនថឺណិត និងសុវត្ថិភាពអ្នកប្រើប្រាស់