សំនួរ-ចំលើយ អំពីគ្រឿងញៀន
សំនួរ៖ មិត្តខ្ញុំប្រាប់ថា គ្រឿងញៀនធ្វើអោយយើងមានអារម្មណ៍ សប្បាយចិត្ដ និង មានកំលាំងខ្លាំងក្លា។ តើនេះត្រឹមត្រូវដែរ រឺទេ?
ចំលើយ៖ មានមនុស្សមួយចំនួនយល់ច្រឡំថា ការប្រើប្រាស់គ្រឿងញៀន ធ្វើអោយអ្នកមានអារម្មណ៍ សប្បាយចិត្ដ និងមានកំលាំងខ្លាំងក្លា ប៉ុន្ដែទាំងអស់នេះ គឺគ្រាន់តែជាការអូសទាញអោយទៅផ្លូវខុសតែប៉ុណ្ណោះ ហើយក៏មិនមែនជាការពិតដែរ។ ប្រសិនបើអ្នកប្រើប្រាស់គ្រឿងញៀន អ្នកនឹងអាចញៀន គឺនៅពេលហ្នឹងហើយដែលគ្រឿងញៀន វាបំផ្លិចបំផ្លាញ សរីរាង្គកាយ និង ធ្វើអោយអ្នកគ្មានសមត្ថភាព លើការគ្រប់គ្រងអារម្មណ៍របស់អ្នក។ ដូច្នេះហើយ គួរកុំប្រើប្រាស់គ្រឿងញៀនអោយសោះ ប្រសិនបើអ្នកចង់មានជីវិតស្រស់ថ្លា និង សុភមង្គលមួយ។
សំនួរ៖ ខ្ញុំពិតជាចង់ឈប់ប្រើប្រាស់គ្រឿងញៀនទៀត ហើយខ្ញុំបានព្យាយាមជាច្រើនដង តែខ្ញុំឈប់មិនបានទាល់តែសោះ។ តើខ្ញុំគួរត្រូវធ្វើយ៉ាងដូចម្ដេច?
ចំលើយ៖ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដែលអ្នកត្រូវធ្វើ៖
សំនួរ៖ តើមានឱសថណាដែលអាចទទួលទានដើម្បីជំនួយដល់ការរួមភេទ ឫចំណង់ផ្លូវភេទរបស់ខ្ញុំដែរឫទេ??
ចំលើយ៖ ជាការពិតណាស់ គឺមានឱសថម៉្យាងអាចជំនួយដល់ការរួមភេទ ឫចំណង់ផ្លូវភេទរបស់អ្នកបាន។ ឱសថទិព្វនោះ គ៉ឺការស្មោះត្រង់ និងស្រលាញ់ដៃគូរបស់អ្នកទៅវិញទៅមកអោយអស់ពីដួងចិត្ដ នោះភាពសុខដុម ការរួមភេទ និងចំណង់ផ្លូវភេទនឹងកាន់តែប្រសើរឡើង។
ចុចនៅបញ្ជីខាងស្តាំដើម្បីស្វែងយល់