www.healthandlove.org
Your Health & Love Book
ស្នេហា និងមិត្តភាព
ចង់ថែរក្សាចំណងមិត្តភាព
         

ស​ង្ឈឹ​ម​ថា​អ្នក និង ដៃគូ​ស្នេហ៍​របស់​អ្នកមាន​ទំនាក់ទំនង​គ្នា យ៉ាង​ល្អប្រសើរ ហើយ​ពោរពេញ​ទៅដោយ​ភាព​ញញឹម ដែល​បន្សល់ទុក​នូវ​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេចបាន។ ប្រសិនបើ​អ្នក​មិន​ប្រាកដថា​ដូច្នោះ​ទេ​ខាងក្រោម​នេះ ជា​គន្លឹះ​ចង្អុលបង្ហាញ​មួយចំនួន ដែល​អាចធ្វើអោយ​អ្នកមាន ទំនាក់​ទំនងជា​មួយគូ​ស្នេហ៍​របស់​អ្នក​កាន់តែ់​ល្អប្រសើរ​ឡើង។

  1. ចេះ​គោរព​គ្នា​ទៅវិញទៅមក(Mutual respect)៖ ការគោរព ដៃគូ​ស្នេហ៍ នៅក្នុង​ទំនាក់ទំនង​ស្នេហា គឺ​ចេះ​អោយ​តំលៃ និង ទទួលស្គាល់ នូវ​អ្វីដែល​ដៃគូ​ម្ខាង​ទៀត​យល់ឃើញ ព្រមទាំង​ទទួលស្គាល់ នូវ​អ្វី​ជា​ភាពកំសោយ របស់​ដៃគូ​របស់​យើង។
  2. ផ្ដល់​ការ​ទុក​ចិ​ត្ដ(Trust)៖ ជាធម្មតា​ទេ ដែល​ដៃគូ​ស្នេហ៍ ភាគច្រើន​មានការ​ប្រច័ណ្ឌ នៅពេលដែល​ឃើញ​​មិត្ដ​គូ​ស្នេហ៍​របស់គេ​កំពុងតែ​សន្ទនា​ជាមួយ​ម្នាក់ទៀត។ ការ​ប្រច័ណ្ឌ គឺជា​អារម្មណ៍​ដែលម្នាក់ៗមានមក​តាំងពី​កំណើត។  ក៏ប៉ុន្ដែ តើ​យើង​មាន​សកម្មភាព​ឆ្លើយតប​បែបណា នៅពេលដែល​ឃើញ​ដៃគូ​របស់​យើង​មានការ​ប្រច័ណ្ឌ ក្នុង​កាលៈ​ទេសៈ​បែបនេះ? បើ​ដូច្នេះ​មែន គ្មាន​វិធី​ណា​ដែល​ធ្វើអោយ​អ្នកមាន ចំណង​មិ​ត្ដ​ភាព​ដ៏​យូ​អង្វែង រឺ ក៏​រស់នៅ​ជាមួយគ្នា​បានឡើយ ប្រសិនបើ​អ្នក​គ្មាន​ការ​ទុក​ចិ​ត្ដ លើ​គ្នា​ទៅវិញទៅមក​នោះទេ។
  3. មាន​ភាពស្មោះត្រង់(Honesty)​៖  ភាពស្មោះត្រង់​ដើរ ទទឹម​នឹង​គ្នា ជាមួយនិង​ការជឿ​ទុក​ចិ​ត្ដ ពីព្រោះ​វា​ពិតជា​ពិបាក​ក្នុង​ការជឿ ទុក​ចិ​ត្ដ​លើ​គ្នា​ទៅវិញទៅមក ប្រសិនបើ​ម្នាក់​ក្នុងចំនោម​អ្នក​ទាំងពីរ មិនមាន​ភាពស្មោះត្រង់​ចំពោះ​គ្នា។
  4. ផ្ដល់​ការគាំទ្រ(Support)​៖ក្នុង​រវាង​ទំនាក់ទំនង មិ​ត្ដ​ភាព​មួយ​ដ៏​ស្រស់ត្រកាល អ្នក​គួរតែ​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​ផ្ដល់ កំលាំង​ចិ​ត្ដ នៅពេលណា​ដែល​ដៃគូ​ម្ខាង​ទៀត របស់​អ្នក​ជួបនឹង​បញ្ហា​ទាំងឡាយ និង​ជួយផ្ដល់​ការអបអរ​សរសើរ នៅពេលដែល​ទទួលបាន​ជោគជ័យ​ក្នុង​រឿង​អ្វីមួយ ដែល​ទាំងនេះ ជា​កត្ដា​មួយ​អាច​បង្កើន​នូវ ភាពស្និទ្ធស្នាល ជាមួយគ្នា កាន់តែ​ប្រសើរឡើង។
  5. ផ្ដល់​ភាពស្មើគ្នា(Fairness/Equality)៖ អ្នក​ត្រូវតែ​ធ្វើយ៉ាងណា​ប្រាកដថា ទំនាក់ទំនង​រវាង​អ្នក​ទាំងពីរ​គ្មាន​នរណាម្នាក់​កេង​យកចំនេញ ពីគ្នា​នោះទេ។ អ្នក​ចាំបាច់​ត្រូវ​ផ្ដល់​ភាពស្មើគ្នា ក្នុងការ​បញ្ចោ​ញ​មតិ ការសំរេច​ធ្វើ​អ្វីមួយ​និង​ជាពិសេស សូមកុំ​រំពឹងថា​ដៃគូ​របស់​អ្នក នឹង​ចេញថ្លៃ​ចំណីអាហារ​អោយ​អ្នកជា​រៀងរាល់ថ្ងៃ នៅពេលដែល​អ្នក​ទាំងពី​រ​ចេញទៅ​ដើរ​កំសាន្ដ រឺ ញ៉ាំអ្វីៗនៅ​ខាងក្រៅ តែ​អ្នក​ត្រូវ​ចេះ ចែករំលែក​គ្នា​ម្ដង​ម្ដា​ល​ផងដែរ។ ប៉ុន្ដែ​ជាការ ល្អ​ក្នុងការ​អ​ញ្ចើ​ញ ដៃគូ​របស់​អ្នកចូលរួម​ក្នុង​កម្មវិធីពិសេសៗមួយចំនួន និង មាន​កាដូ​ជូន​ម្ដង​ម្ដា​ល នោះ​ពិតជា​ការប្រសើរ​មិនខានឡើយ។
  6. ការ​មាន​ទំនាក់ទំនង​ល្អ(Mutual Communication)៖ មានការ​​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ គឺ ជា​គន្លឹះ​ដ៏​សំខាន់​មួយ​ក្នុង​ការជួយ​ពង្រឹង ចំណង​មិ​ត្ដ​ភាព​របស់​អ្នក​អោយ​កាន់តែ​ប្រសើរឡើង។ នេះ​មានន័យថា អ្នក​អាច​ប្រាប់​ដៃគូ​របស់​អ្នក​ទៅវិញ ទៅ​មកពី​អារម្មណ៍​អ្នក តំរូវការ​របស់​អ្នក អំពី​អ្វីដែល​អ្នកមាន​ជំនឿ និង អ្វីដែល​អ្នក​ចង់បាន និង រួមផ្សំ​ផងដែរ ក្នុង​ការយក​ចិ​ត្ដ​ទុកដាក់​ស្វែងយល់​ពី​អារម្មណ៍ តំរូវការ និង ជំនឿ​របស់​គ្នា​ទៅវិញទៅមក។ ជាការ​ពិតណាស់​មាន​គូស្នេហ៍​មួយចំនួន អាច​យល់​ចិ​ត្ដ​គ្នា​ចេញពី​ក្រអៅបេះដូង ហើយ​អាច​ដឹង​នូវ​អ្វីដែល​ដៃគូ​ម្ខាង​ទៀត​ចង់​និយាយ រឺ​មិន​ចង់បង្ហាញ​អោយដឹង។
​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2018 Friends-International, Inc. All rights reserved.