www.healthandlove.org
Your Health & Love Book
ស្នេហា និងមិត្តភាព
ការជក់បារី

depression

  1. ការជក់បារី

    នៅជំនាន់ដែលឪពុកម្តាយរបស់អ្នកនៅក្មេង,ពួកគាត់អាចទិញបារីនិងជក់នៅគ្រប់
    ទីកន្លែងសូម្បីតែនៅក្នុងមន្ទីរពេទ្យ។បារីគឺមានគ្រប់កន្លែងទាំងអស់តែសព្វថ្ងៃនេះ
    យើងក៍បានយល់បន្ថែមទៀតអំពីផលប៉ះពាល់នៃការជក់បារីសម្រាប់សុខភាពរបស់
    យើង។ការជក់បារីត្រូវបានដាក់កម្រិតឬហាមឃាត់ស្ទើរតែគ្រប់កន្លែងសាធារណៈ
    ទាំងអស់និងក្រុមហ៊ុនបារីមិនត្រូវបានអនុញ្ញាតអោយផ្សព្វផ្សាយនៅលើទូរទស្សន៍
    វិទ្យុនិងនៅក្នុងទស្សនាវដ្តីទៀតទេ។ស្ទើរតែគ្រប់គ្នាសុទ្ធតែដឹងថាការជក់បារី
    បណ្តាលអោយមានជំងឺមហារីក,ជំងឺសួត, និងជំងឺបេះដូង។
    បារីអាចកាត់បន្ថយអាយុជីវិតរបស់អ្នកក្នុងកំឡុងពេល10ឆ្នាំឬច្រើនជាងនេះនិងវា
    ក៍អាចក្លាយជាទំលាប់ដែលអាចអោយយើងចំណាយអស់រាប់ពាន់ដុល្លារក្នុង1ឆ្នាំ។
    ដូច្នេះតើមានមនុស្សមកពីណាត្រូវបានភ្លឺស្វាងឡើង?ចម្លើយ:នៅក្នុងពាក្យនោះគឺជា
    ការញៀន។ការជក់បារីគឺជាទំលាប់មួយដែលពិបាកនឹងបញ្ឈប់ដោយសារតែ
    វាមានផ្ទុកជាតិនីកូទីនដែលមានជាតិញៀនខ្ពស់ដូចជាហេរ៉ូអ៊ីននឹងថ្នាំញៀនផ្សេង
    ទៀតដែលធ្វើអោយរាងកាយនិងចិត្តរបស់យើងទទួលបានជាតិនីកូទីនយ៉ាងឆាប់
    រហ័ស។ប្រជាជនចាប់ផ្តើមជក់បារីដោយសារហេតុផលខុសគ្នា។អ្នកខ្លះគិតថាវា
    ពេលពេលជក់វាមើលទៅឡូវសង្ហាវែឆ្លាតជាដើម។អ្នកផ្សេងទៀតចាប់ផ្តើមចេះ
    ជក់បារីតាមសមាជិកគ្រួសារឬមិត្តភក្តិរបស់ពួកគេដែលជក់បារី។ស្ថិតិបានបង្ហាញ
    ថាប្រហែល៩ក្នុងចំណោម១០នៃអ្នកជក់បារីគឺចាប់ផ្តើមជកមុនពេលដែល់ពួកគេ
    មានអាយុ18ឆ្នាំ។អ្នកជក់បារីនៅក្នុងវ័យជំទង់គេតែងនិយាយថាវាមិនដែលញៀន
    នោះទេគេចង់ឈប់ពេលណាក៏បានដែរតែដល់ជក់វាយូៗទៅបើជាដក់ខ្លួនមិនរួច។
    ការជក់បារីប៉ះពាល់ដល់សុខភាពរបស់អ្នកដូចម្ដេចខ្លះ?រាងកាយរបស់មនុស្ស
    យើងគឺមិនត្រូវការថ្នាំជក់នោះទេ។អ្វីដែលវាត្រូវការនោះគឺស្បៀងអាហារទឹកដំណេក
    និងការធ្វើលំហាត់ប្រាណតែប៉ុណ្ណោះ។សារធាតុគីមីជាច្រើននៅក្នុងបារីដូចជា: ជាតិនីកូទីននិងនិតគឺពិតជាសារធាតុពុលដែលអាចបំផ្លាញសារពាង្គកាយរបស់
    យើងបាន។សំរាប់អ្នកជក់បារីជាលើកដំបូងតែងមានអារម្មណ៍មិនសូវស្រួលឡើយ,
    ច្រើនក្ដៅបំពង់កនិងសួតដើម។ការជក់បារីរយៈពេលយូនាំឱ្យមនុស្សមានបញ្ហា
    សុខភាពដូចជាជំងឺបេះដូង,ជំងឺសួត,ជំងឺដាច់សរសៃឈាមខួរក្បាល
    (ការវិភាគនៃជាលិកាសួត)ជំងឺមហារីកបំពង់ក,សួត,ក្រពះនិងមហារីកប្លោក
    នោមជាដើម។មនុស្សដែលជក់បារីគឺមានហានិភ័យខ្ពស់នៃការឆ្លងជំងឺដូចជាជំងឺ
    រលាកទងសួតនិងជំងឺរលាកសួត។ នៅក្នុងសហរដ្ឋអាមេរិក,ការជក់បារីគឺធ្វើ
    អោយមនុស្សប្រហែល1/5បានស្លាប់។អ្នកជក់បារីមិនត្រឹមតែមុខជ្រួញ
    ខ្មៅនិងធ្មេញលឿងនោះទេថែមទាំងធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺពុកឆ្អឹង,បបូមាត់
    ផងដែរ និងបញ្ហាមួយចំនួនទៀតដូចជា៖
    -ខូចស្បែក:ដោយសារតែការជក់បារីអាចពន្យឺតលំហូរនៃសសៃឈាមនោះវាអាច បង្អាក់អុកស៊ីសែននិងសារធាតុចិញ្ចឹមមិនអោយទៅដល់ស្បែកដែលជាមូលហេតុ
    ធ្វើអោយអ្នកជក់បារីជាញឹកញាប់ស្បែកឡើងស្លេកនិងមានសុខភាពមិនល្អ។
    ការសិក្សាបានភ្ជាប់ផងដែរនូវការជក់បារីបង្កអោយមានហានិភ័យនៃការកើន
    ឡើងក្នុងការទទួលយកប្រភេទមួយនៃជំងឺកន្ទួលស្បែកហៅថាpsoriasis។
    -ដង្ហើមមិនល្អ:បារីចាកចេញពីអ្នកជក់បារីជាមួយនឹងលក្ខខណ្ឌដែលហៅថា
    ក្លិនស្អុយមាត់ឬដង្ហើមមិនល្អមួយ។

​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់​សំរាប់ការ​អប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និងរោគវិនិច្ឆ័យ​ ផ្សេងៗ​​ទៀត ​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ​គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
អំពី​យើង​ខ្ញុំ |​ ទំនាក់​ទំនង​យើង​ខ្ញុំ | ដៃគូសហការ |​ សេវាកម្មផ្តល់​ពត៌មាន | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | មានអ្វីថ្មី?
Copyright © 2006- 2012 Friends-International, Inc. All rights reserved.