អ្នកបោកប្រាស់តាមអ៊ិនថឺណិត
មានអ្នកលេងអ៊ិនថឺណិតមួយចំនួនបានប្រើប្រាស់ ឆាត រឺ អ៊ីម៉ែលក្នុងគោលបំណងអាក្រក់និងមិនគប្បី។ អ្នកខ្លះបន្ទាប់ពីស្គាល់គ្នាតាមអ៊ិនថឺណិតហើយក៏បានសុំអោយផ្ញើររូបថត ហើយក៏យករូបថតនោះទៅកែច្នៃដើម្បីយកទៅប្រើប្រាស់នៅទីកន្លែងមិនគប្បី។ បន្ថែមពីនេះ មានជនខ្លះក៏បានព្យាយាមទាក់ទងកុមារ អោយធ្លាក់ចូលទៅក្នុងអំពើផ្លូវភេទខុសច្បាប់ ដោយយកអ៊ិនធើណែត ជាឧបករណ៍សំរាប់ទាក់ទាញ។
មានករណីមួយចំនួន ដើម្បីបង្កើនទំនុកចិត្តជាមួយអ្នកលេងឆាត រឺ អ្នកប្រើអ៊ិនថឺណិតជនទាំងនោះតែងតែព្យាយាមកុហកពីអត្តសញ្ញាណពិតរបស់គេ ពីព្រោះយើងមិនអាចដឹងច្បាស់ថាគេជានរណាឡើយតាមរយៈអ៊ិនថឺណិតនេះ។ ត្រូវចងចាំថា មនុស្សចាស់ម្នាក់អាចប្រាប់អ្នកថាជាបុរសក្មេង ហើយសង្ហា ហើយសន្យាថានឹងរៀបការ ក្នុងគោលបំណងដើម្បីទាក់ទាញនារីម្នាក់នោះអោយទៅជួបគេនៅប្រទេសទីបី។ ករណីបែបនេះអាចឈានដល់ការរំលោភបំពានទាំងឡាយផងដែរ។ ចូរប្រយ័ត្នអោយមែនទែននូវប្រការខាងលើនេះ។
សូមចុចតំណរផ្ជាប់ខាងក្រោមដើម្បីអានពីដំណោះស្រាយៈ