ប្រើស្រោមអនាម័យឬទេ?
 
 
* ការពន្យាកំណើត
* ប្រភេទនៃការពន្យាកំណើត
* តើរួមភេទពេលណា
ទើបគ្មានផ្ទៃពោះ
* ពិគ្រោះការពន្យាកំណើត
* ការភ័ន្តច្រឡំ
នៃការពន្យាកំណើត
* ប្រើស្រោមអនាម័យឬទេ?
* សំនួរ និងចំលើយ

using condom or not?

មិត្ដប្រុសរបស់ខ្ញុំនិយាយថា ការ​ប្រើស្រោមអនាម័យ ធ្វើអោយគាត់គ្មានអារម្មណ៍ស្រួល​ផ្លូវ ភេទទេ! ណ្ហើយចុះ មិត្ដនារីទាំងឡាយ​អើយ! អ្នកអាចព្យាយាមពន្យល់មិត្ដប្រុសរបស់អ្នក រឺ ដៃគូរបស់អ្នក​អំពីផលវិបាកទាំងឡាយដែល​អាចកើតមានឡើង ប្រសិន​បើមានការរួមភេទ ​ដោយមិនប្រើ​ស្រោមអនាម័យ។ ផលវិបាកទាំងនោះរួមមានការប្រឈមមុខ​នឹង​ការ​ ឆ្លងមេរោគអេដស៍​ និង ជំងឺ​កាមរោគ និង ​ការមានផ្ទៃពោះដោយមិនចង់បាន

ដូច្នេះហើយដើម្បីសុវត្ថិភាពរបស់អ្នកទាំងពីរ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអ្នកអាច ​បញ្ចុះបញ្ចូល​មិត្ដប្រុស រឺ មិត្ដស្រី​របស់អ្នកអោយយល់ព្រមប្រើស្រោមអនាម័យ។​

 
ជាលេស ការឆ្លើយតបទៅនឹងលេស

អូនសំឡាញ់!!!
តើអូនអត់ ស្រឡាញ់​ និងទុកចិត្ដ​បងទេរឺ?

ជាការពិតណាស់បងសំឡាញ់!!!អូនស្រឡាញ់ និង ទុក​ចិត្ដបង។ ប៉ុន្ដែ ការ​ស្រឡាញ់​មិនអាច ​ការពារ​យើង​អោយ​ផុតពីការឆ្លង​ជំងឺកាមរោគ​​ និងជំងឺដ៏ទៃទៀតបានឡើយ បើសិនបង​មិន ​ប្រើស្រោម​អនាម័យ​នោះ។
អូនដឹងទេ?
បងមិនមានអារម្មណ៍ស្រួល​ទាល់តែសោះ
ពេល​ដែល​បង​ប្រើស្រោម​អនាម័យ!​
បងសំឡាញ់ចិត្ដអូន!!!ប្រសិនបើបងពាក់ស្រោម​ អនាម័យ​នោះ វាធ្វើអោយ​អូនកាន់តែមាន​ អារម្មណ៍​កក់ក្ដៅ ហើយ​ប្រសិនបើអូន​មាន​ ​អារម្មណ៍​ប្រសើរហើយ អូនក៏អាចជួយអោយ​បង កាន់តែ​មានបាន​ស្រួល​ ដូចអូនបានដែរ។
អូនសំឡាញ់
អាអូនតូចរបស់បង មិននៅ​រឹងបានយូរ​ទេ ប្រសិន​បើ បងពាក់ស្រោម​ស្អីគេហ្នឹង!​
បងកុំបារម្ភ!!!មក៎ អូនពាក់អោយបង វានឹងអាច​ធ្វើ​ អោយ​បងឡើងរឹងកាន់​តែបានយូរ។
អាស្រ័យទៅលើគាត់ទៅចុះ
ពីព្រោះនេះជា​ការសំរេច​ចិត្ដ
របស់​គាត់ទៅហើយ។
បងសំឡាញ់!!!ស្ដ្រីក៏អាចមានផ្ទៃពោះ និង ឆ្លង​ មេរោគ​កាម​រោគ​បានដែរ​ទោះ​បីជាបងដកទាន់ ពេល​វេលា​ក៏ពិត​មែន!!!
ហ៊ី!!!តើអូនដឹងទេ
ការប្រើស្រោមនោះ​ វា​ហាក់​បីដូចជា ការ​រួមភេទដោយ​មិនបាន​
ដោះ​ខោអាវ​ចេញអញ្ជោងឹ!!
អូនចង់ប្រាប់បងថាការប្រើប្រាស់​ស្រោមអនាម័យ ដូចជា ការពាក់ខោអាវដែរ ព្រោះវាជារបាំងការពារ យើងមិន​អោយ ឆ្លងជំងឺ​កាមរោគ និង​មិនអោយ មានកូន។ បើបង​យល់ព្រមនោះ អូននឹងពាក់ អោយបង។ ស្រួល​ណាស់! មក៎អូនពាក់អោយបង។
មិនចាំបាច់បារម្ភទេអូន
បងនឹងដកចេញ​អោយទាន់ ពេលវេលា។​
បងសំឡាញ់!!!ស្ដ្រីក៏អាចមានផ្ទៃពោះ និង ឆ្លង​ មេរោគ​កាម​រោគ​បានដែរ​ទោះ​បីជាបងដក ទាន់ពេល​ វេលា​ក៏ពិត​មែន!!!
ស្តាប់ទៅដូចជាទំនងដែរ។ ណ្ហើយបង​អោយអូន​សាកមើលម្តងទៅចុះ។
អ៎!!!ហ៎!!!
អីយ៉ា វាស្រួលជាងការស្មានទៅ​ទៀត!!!
ដូចអូនប្រាប់អញ្ជឹងថាវាស្រួលណាស់។ ​ យើងជួយគ្នា​ទៅវិញ​ទៅមកណាបង!!!​
   
 
woman has the right to make decision for her abortion

ចំណុចត្រូវចងចាំ!!!សូមកុំពាក់ស្រោមអនាម័យម្ដង២
​ នៅក្នុងពេលរួមភេទ!!!ការពាក់ស្រោមអនាម័យ​
ម្ដង២នៅក្នុងពេលរួមភេទ អាចធ្វើអោយស្រោម​នោះ ​
ងាយ​នឹងឆាប់រហែក ដែលជាកត្ដាមួយប្រឈមមុខ​នឹង​
ការឆ្លងមេរោគអេដស៍ និង កាមរោគមួយ​ចំនួនទៀត។ ​
ប្រសិនបើ​អ្នកចង់បន្ថែមនូវការ​ ការពារកុំអោយមាន
ផ្ទៃ​ពោះនោះ អ្នក​អាចប្រើស្រោម​អនាម័យមួយ និង​
លេប​ថ្នាំពន្យារកំណើត១គ្រាប់​ក្នុងពេលមុនរួមភេទ។​
ដូច្នេះហើយនៅ​ពេលស្រោមអនាម័យរហែក ថ្នាំដែល​
លេបអាច​ជួយអ្នក កុំ​អោយ​មានផ្ទៃពោះ។ សូមមើល​
ទៅលើវ៉ិបសាយwww.klahan.com​សំរាប់វិធី ប្រើប្រាស់​ស្រោម​អនាម័យ។
  ​រាល់ព័​តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះ គឺសំរាប់ជាព័តមានអប់រំតែប៉ុ​ណ្ណោះ។ រាល់ការផ្តល់​ប្រឹក្សា និង រោគវិនិច្ឆ័យ ផ្សេងៗទៀត​សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ គ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយ អង្គការ​ ហ្វ្រេន្សអ៊ឺនធឺណាសិនណល
   
ថ្ងៃឈប់សំរាក២០០៩ | ទាញយកពុម្ពអក្សរខ្មែរយូនីកូត | ផ្នែកផ្សាយពាណិជ្ជកម្ម​ | ទំនាក់ទំនងយើងខ្ញុំ
Copyright © 2009 Friends-International, Inc. All rights reserved.