

សព្វថ្ងៃនេះ មានប្រជាពលរដ្ឋកម្ពុជាជាច្រើន បានចាកចេញពីស្រុកភូមិរបស់ពួកគាត់
ទៅកាន់ស្រុកភូមិដ៏ទៃទៀត ឬមកកាន់ទីក្រុង ក្នុងគោលបំណងរកការងារធ្វើដើម្បីជួយសំរាលសេដ្ឋកិច្ចគ្រួសារ។
ក្នុងចំណោមអ្នកធ្វើចំណាកស្រុកទាំងអស់នោះ ភាគច្រើនគឺមិនបានយល់ដឹង
អំពីផល់ប៉ះពាល់ និងគ្រោះថ្នាក់មួយចំនួន ដែលអាចកើតមានឡើងចំពោះពួកគាត់ឡើយ។
ខាងក្រោមនេះគឺជាអត្ថបទអប់រំមួយ ដែលអាចជួយលោកអ្នក និងអ្នកធ្វើចំណាកស្រុកទាំងអស់ស្វែងយល់អំពីផលបះពាល់
និងគ្រោះថ្នាក់នៃការធ្វើចំណាកស្រុកទាំងនោះ និងយល់ដឹងអំពីវិធីបង្ការ
និងវិធីស្វែងរកជំនួយនៅពេលមានគ្រោះថ្នាក់ផងដែរ។
- តើចំណាកស្រុកគឺជាអ្វី?ការធ្វើចំណាកស្រុកគឺជាការផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត
ដោយការបង្ខិតបង្ខំ និងដោយការស្ម័គ្រចិត្ត។
- តើការជួញដូរមនុស្សគឺជាអ្វី?
គឺជាការជ្រើសរើស ការដឹកជញ្ជូន
ការផ្ទេរ ការទទួលមនុស្សតាមមធ្យោបាយ គំរាមគំហែង ប្ញ ប្រើកំលាំង
ប្ញទម្រង់ឯទៀត តាមការបង្ខំ ការចាប់ពង្រត់ ការប្រើល្បិចកល
ការបោកបញ្ឆោត ការប្រើអំណាច ប្ញឆ្លៀតយកស្ថានភាពងាយរងគ្រោះ
ប្ញការផ្តល់សន្យាថាឱ្យ ប្ញទទួលកំរៃ ប្ញអត្ថប្រយោជន៏ច្រើន
ដើម្បីអោយមនុស្សនោះយល់ព្រមស្ថិតនៅក្រោមការ ត្រួតត្រារបស់ជនឯទៀត
ដើម្បីបំណងធ្វើអាជីវកម្ម។
- ហេតុអ្វីបានជាគេធ្វើចំណាកស្រុក?
| - មូលហេតុផ្នែកសេដ្ឋកិច្ច |
- អំពើហឹង្សាក្នុងគ្រួសារ |
| - ស្វែងរកការងារធ្វើ |
- ឪពុកម្តាយស្លាប់ |
| - បញ្ហាជំងឺអេដស៍/ហ៊ីវ |
- ការបោកប្រាស់ |
| - ចង់ស្គាល់ទីក្រុង |
- គ្រោះមហន្តរាយធម្មជាតិ |
| - ប្រព្រឹត្តបទល្មើស |
- បញ្ហាផ្លូវចិត្ត |
| - ស្ថានភាពរស់នៅដែលមិនមានសុវត្ថិភាព |
- កង្វះខាតឱកាស |
| - តំរូវការបុគ្គលិក (សំរាប់ប្រទេសផ្សេង) |
|
| |
|
- គ្រោះថ្នាក់នៃការធ្វើចំណាកស្រុក
- ប្រឈមមុខទៅនឹងការជួញដូរ ការកេងប្រវញ្ច័ផ្លូវភេទ
និងការកេងប្រវញ្ច័កំលាំងពលកម្ម
- អំពើហឹង្សា
- ឆ្លងជំងឺផ្សេងៗ និងមិនអាចទៅរកសេវាសុខភាព
- ត្រូវបានបង្ខំអោយប្រើប្រាស់គ្រឿងញៀន
- មិនបានទទួលការគាំពារពីគ្រួសារ មិត្តភ័ក្កិ
និងអ្នកជិតខាង
- រស់នៅតាមថ្នល់
- គ្មានអាហារ គ្មានប្រាក់ និងគ្មានការងារ
- ប្រឈមមុខទៅនឹងការរើសអើង
- តើគេអាចចៀសផុតពីអ្នកជួញដូរដោយរបៀបណា?
- កុំឆាប់ជឿគេងាយពេក
- ត្រូវសុំជំនួយពេលជួបជាមួយនឹងអ្នកជួញដូរ
- ត្រូវប្រាប់ដល់ឪពុកម្តាយពេលជួប ឬ ឃើញករណីជួញដូរ
- មិនត្រូវព្យាយាមលាក់បាំងព័ត៌មានឡើយ
- ផ្តល់ព័ត៌មានដល់អ្នកផ្សេងៗទៀតមុនពេលអ្នកចាកចេញ
- សួរសំណួរដល់ជនបោកប្រាស់
- មិនត្រូវផ្តល់ព័ត៌មានផ្សេងៗដល់ជនបោកប្រាស់ឡើយ
- មើល និងស្តាប់ព័ត៌មាន
- ប្រាប់ដល់ប៉ូលិសពេលជួបនឹងជនបោកប្រាស់
- ត្រូវក្លាហានបដិសេដ នៅពេលដែលសង្ស័យថាគេជាជនបោកប្រាស់
- ចំណុចសំនាន់ៗគួរយល់ដឹងមុនពេលធ្វើចំណាកស្រុក
- ពិភាក្សា ផ្តល់ព័ត៌មានដល់គ្រួសារ មិត្តភ័ក្រ
- និងអាជ្ញាធរមុនពេលចាកចេញពីសហគមន៍
- រៀបចំផែនការ ទៅកន្លែងណា ដោយរបៀបណា និងដើម្បីអ្វី
- មានឯកសារពាក់ព័ន្ធ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារនិងលិខិតឆ្លងដែន
- ត្រូវយល់ដឹងអំពីការប្រកាសជ្រើសរើសបុគ្គលិក
- ត្រូវដឹងអំពីកន្លែងការងារ ឈ្មោះរោងចក្រ
- និងឈ្មោះក្រុមហ៊ុនដែលនឹងធ្វើការ
- ត្រូវមានជំនាញពាក់ព័ន្ធទៅនឹងតំរូវការជ្រើសរើសនោះ
- ត្រូវធ្វើដំណើរទៅជាក្រុម និងជាមួយនឹងក្រុមគ្រួសារ
- ត្រូវស្គាល់លេខទូរស័ព្ទទំនាក់ទំនងប៉ូលិស
និងអ្នកជិតខាង
- ត្រូវមានប្រាក់ជាប់នឹងខ្លួន
- ត្រូវស្គាល់កន្លែងដែលត្រូវស្នាក់នៅ។
-
តើអ្នកណាខ្លះអាចជួយអ្នកបានប្រសិនបើអ្នកប្រឈមមុខនិងគ្រោះថ្នាក់?
តើកន្លែងណាខ្លះ?
សូមទាក់ទងមកបណ្តាញសុវត្ថិភាពកុមារ ដែលមានលេខទូរស័ព្ឌ និងអាស័យដ្ឋានដូចខាងក្រោម៖
- នៅភ្នំពេញ៖ ទូរស័ព្ឌលេខ
០១២ ៣១១ ១១២
ផ្ទះលេខ១៨៦ ផ្លូវលេខៈ១៣ សង្កាត់ជ័យជំនះ
ខណ្ឌដូនពេញ- នៅសៀមរាប៖
ទូរស័ព្ឌលេខ ០១៧ ៣៥៨ ៧៥៨
ផ្ទះលេខ៦០៥ & ៦០៧ មណ្ឌលមួយ ឃុំស្វាយដង្គោម
ស្រុកសៀមរាប
- ខេត្តព្រះស៊ីហនុ៖
ទូរស័ព្ឌលេខ០១២ ៤៧៨ ១០០
ក្រុម៤ ភូមិ៥ សង្កាត់៤ ខ័ណ្ឌមិត្តភាព
- ខេត្តកំពង់ចាម៖
ទូរស័ព្ឌលេខ០១២ ៥៥៧ ១៨៨
ផ្ទះលេខ153 ផ្លូវលេខ៨៤ ក្រុមទី២
ភូមិទី១ ឃុំវាលវង់ ស្រុកកំពង់ចាម
- ខេត្តព្រៃវែង/ស្វាយរៀង៖
ទូរស័ព្ឌលេខ០៨៩ ៥០០ ០០៨
ភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក
- តើការងារអ្វីខ្លះដែលជនចំណាកស្រុកអាចធ្វើបាននៅក្នុងសហគមន៍របស់ខ្លួន?
- ជួយដល់ឪពុកម្តាយ និងក្រុមគ្រួសាររបស់ខ្លួន
- ដាំបន្លែលក់
- កាត់ដេរ និងវគ្គបណ្តុះបណ្តាលជំនាញកែសម្ផស្ស
- ផលិតផលធ្វើនៅផ្ទះ ចិញ្ចឹមមាន់ ទា ជ្រូក គោ ៘
- ធ្វើការជាចុងភៅនៅភោជនីយដ្ឋាន និងនៅតាមពិធីផ្សេងៗ
- បើកហាងលក់គ្រឿងទេស លក់ទឹកអំពៅនៅផ្ទះ និងតាមសាលារៀនជាដើម
រាល់ព័តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់សំរាប់ការអប់រំតែប៉ុណ្ណោះ។ រាល់ការផ្តល់ប្រឹក្សា និងរោគវិនិច្ឆ័យ ផ្សេងៗទៀត សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺគ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ
ហ្វ្រេន្សអ៊ឺនធឺណាសិនណល
information page
Copyright © 2006- 2009 Friends-International, Inc. All rights reserved.