
 
	
		
	
		
		
		
			
 
		
		
		
		
		
			
			
				
					ហេតុផល៨យ៉ាងក្នុងការទទួលទានផ្លែឈើ 
				
				
				
					
					នៅក្នុងចំណោមអាហារទាំងឡាយ  
					ផ្លែឈើគឺជាអាហារដែលមិនអាចខ្វះបាន បន្ទាប់ពី សាច់ បន្លែ 
					និង ទឹក។ 
					ផ្លែឈើមិនត្រឹមតែផ្តល់នូវឱជារសឆ្ងាញ់ប៉ុណ្ណោះទេ 
					ប៉ុន្តែវាថែមទាំងផ្តល់នូវគុណប្រយោជន៍យ៉ាងច្រើន 
					ចំពោះសុខភាព។  ហេតុផលមួយចំនួនដែលអាចអោយលោកអ្នកពិចារណា 
					និងទទួលទានផ្លែឈើ ៖   
					
						- 
						ផ្លែឈើគឺគ្មានជាតិកូលេស្ទេរ៉ូល(Cholesterol) 
						១០០% ៖  ការទទួលទានអាហារដែលមាន 
						ជាតិកូលេស្ទេរ៉ូល(ជាតិខ្លាញ់)ខ្ពស់  
						គឺអាចអោយលោកអ្នកធាត់ និងឡើងទម្ងន់ហួសកំរឹត 
						និងមានជំងឺផ្សេងៗ ទៀតផង។ 
						ជំរឹសដែលល្អបំផុតសំរាប់អ្នក 
						ដើម្បីជំនួសកុំអោយការបរិភោគរបស់អស់ទាំងនោះច្រើនពេក 
						គឺមានបន្លែ និង ផ្លែឈើនេះឯង។ 
- 
						ជួយថែរក្សាស្បែកអោយស្រស់ថ្លា៖ 
						មនុស្សម្នាក់ៗសុទ្ធតែត្រូវការភាពស្រស់ស្អាតនៃស្បែក 
						ផ្លែឈើមានផ្ទុកទៅដោយសារៈចិញ្ចឹម 
						និងវីតាមិនជាច្រើនដែលមានប្រយោជន៍ដល់ស្បែករបស់អ្នក។  
- ជួយការពារជំងឺផ្សេងៗ ៖ 
						នៅក្នុងផ្លែឈើ 
						វាមិនត្រឹមតែមានផ្ទុកទៅដោយវីតាមិនដែលមានសារៈសំខាន់ៗ 
						ចំពោះសុខភាពប៉ុណ្ណោះទេ  
						ប៉ុន្តែវាក៏មានផ្ទុកនូវសារធាតុ ហ្វាយប័រ 
						(Fiber)ដែលអាចជួយរេរាំង នូវការឡើងទំងន់ 
						ការកើនឡើងនៃសំពាធឈាម 
						និងកត្កាដែលជំរុញអោយកើតជំងឺបេះដូង។ 
						
- ជំនួយដល់ការចងចាំ៖ អ្នកដឹងទេ!  
						ផ្លែឈើគឺជាឱសថដែលផ្តល់ផលយ៉ាងវិជ្ជមាន 
						ជួយដល់ការចងចាំ របស់អ្នក។  
						វាអាចជួយអោយអ្នកអាចហៅពត៌មានពីខួរក្បាលរបស់អ្នកយ៉ាងរហ័ស 
						និងងាយស្រួលទៀតផង។  
						
- 
						ជួយអ្នកអោយមានអារម្មណ៍ស្រស់ថ្លា ៖ 
						ប្រសិនបើអ្នកមានអារម្មណ៍ធុញថប់ អស់កំលាំង 
						ដោយសារតែសំពាធការងារច្រើន  សូមចំណាយពេលពី១០ 
						ទៅ១៥នាទីដើម្បីសំរាក  ហើយទទួលទាន ផ្លែឈើស្រស់ៗមួយចំនួន។ 
						វាពិតជាអាចជួយកាត់បន្ថយភាពតប់ប្រមល់របស់អ្នកជាក់ជាមិនខាន។ 
- ផ្ទុកទៅដោយជាតិទឹក ៖ 
						គឺប្រហាក់ប្រហែលទៅនឹងមនុស្សយើងដែរ  
						នៅក្នុងផ្លែឈើគឺមានជាតិទឹកប្រហែល ៨០5 
						នៃខ្លួនរបស់វា  ដែលច្រើនជាងសាច់សត្វដែលមានតែ១៥5 
						ប៉ុណ្ណោះ។ ជាតិទឹកដែលមាននៅក្នុងផ្លែឈើ 
						គឺពិតជាល្អបរិសុទ្ធសំរាប់សុខភាពរបស់អ្នក។
- មិនចាំបាច់សំលាប់ និងចំអិន៖ 
						មិនដូចជាអាហារដទៃដែលត្រូវការសំលាប់ដើម្បីយកសាច់ 
						មកទទួលទាននោះឡើយ យើងគ្រាន់តែបេះវាពីដើម 
						លាងទឹកអោយស្អាត និងយកមកទទួលទាននោះគឺជាការស្រេច។
- អាហារធម្មជាតិ ៖  
						ជាលក្ខណៈធម្មជាតិ ផ្លែឈើត្រូវបានបង្កើតឡើង 
						សំរាប់អោយមនុស្ស និងសត្វបរិភោគ  ហើយការបរិភោគនេះ 
						នឹងជួយក្នុងការពង្រាយនូវគ្រាប់ពូជធុញ្ញជាតិទាំងនោះ 
						អោយបានដុះលូតលាស់នៅ គ្រប់ទីកន្លែង
 
			 
		 
			 រាល់ព័តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់សំរាប់ការអប់រំតែប៉ុណ្ណោះ។ រាល់ការផ្តល់ប្រឹក្សា និងរោគវិនិច្ឆ័យ ផ្សេងៗទៀត សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺគ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ
 ហ្វ្រេន្សអ៊ឺនធឺណាសិនណល 
	
	Copyright © 2006- 2018 Friends-International, Inc. All rights reserved.