គន្លឺះពិសេសទាំង៧ សំរាប់ជួយដល់កុមារ

នៅក្នុងប្រទេសកម្ពុជាយើងមានកុមារនិងយុវជនរងគ្រោះដោយសារការរំលោភបំពានរាប់ពាន់នាក់ ហើយ​​បញ្ហា​ទំាងអស់​នោះ គឺជា​បញ្ហា​របស់​យើង​ទាំងអស់​គ្នា ដូច្នេះ​យើង​ត្រូវ​មាន​ការរួមចំនែក ​ទទួលខុសត្រូវ​លើបញ្ហានេះ។

បណ្តាញ​​សុវត្ថិភាព​កុមារ​បាន​ធ្វើការ​បណ្តុះបណ្តាល​ប្រជាពលរដ្ឋ​នៅក្នុង​​សហគមន៏ ដើម្បី​អោយ​ពួកគាត់​បាន​ចូលរួម ចំណែក និងចេះពីរបៀបនៃ ការការពារកុមាររងគ្រោះទាំងអស់នោះ នៅ​ក្នុង​ប្រទេសកម្ពុជា​យើង តាំងពីឆ្នាំ២០០៥មកម្លេះ។ បច្ចុប្បន្ននេះ យើង​មាន​បណ្តាញ​សុវត្ថិភាព​កុមារ​ជាង ៣០០០នាក់ នៅ​ក្នុង​ប្រទេស កម្ពុជា ដែល​ពួកគាត់​ទាំងនោះ​ទទួលបាន​នូវ​ការបណ្តុះបណ្តាល និង​ចូលរួម​យ៉ាងសកម្ម​ក្នុងការការពារកុមារ​អោយ​រួច​ផុត ពី​ការកេងប្រវ័ញ្ជ ការ​ជួញដូរ​មនុស្ស និង ​ការរំលោភបំពាន​គ្រប់រូបភាព​ដែល​កើត​ឡើង​ចំពោះ​កុមារ​និង​យុវវជន។

គន្លឹះសុវត្ថិភាពទាំង ៧ គឺជាព័ត៌មានមួយដ៏សំខាន់សម្រាប់យើងទាំងអស់គ្នាបានដឹងអំពីបញ្ហា និងជម្រើសងាយៗដើម្បីធ្វើ ការដោះស្រាយ បញ្ហាទាំងនោះ សូមមើលខាងក្រោមដើម្បីដឹងអំពីព័ត៌មានលម្អឹត។

គន្លឹះទី១៖ សូមជួយគាំទ្រសមាជិកបណ្តាញសុវត្ថិភាពកុមារ
បណ្តាញសុវត្ថិភាពកុមាររួមមានៈ អ្នករត់ម៉ូតូឌុប ម៉ូតូរ៉ឺម៉ក បុគ្គលិកផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និង អ្នកលក់ដូរ ។ល។ សមាជិកទាំងអស់បានទទួលការបណ្តុះបណ្តាល និង ទទួលស្គាល់ថាអាចការពារ និង ធ្វើអន្តរាគមន៍ភ្លាមៗ
នៅពេលដែលកុមារស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់
ប្រើប្រាស់សេវាកម្មបណ្តាញសុវត្ថិភាពកុមារ មានន័យថាអ្នកចូលរួមចំណែកការពារកុមារ។ សូមរកមើលទីកន្លែងនិងបុគ្គលដែលមានស្លាកសញ្ញាសុវត្ថិភាពកុមារ​
គន្លឹះទី២៖ សូមពិចារណាមុននឹងទិញសំភារៈ រឺ អោយលុយទៅកុមារសុំទាន!
ការទិញ ឬ ឲ្យលុយទៅកុមារសុំទានធ្វើអោយកុមារមករស់នៅ និងសុំទានតាមថ្នល់កាន់តែច្រើនឡើងៗ។ ការទិញ ឬ
ការដាក់ទានដល់កុមារមិនមែនជាជម្រើសល្អក្នុងការធ្វើទានទេ នោះមានន័យថាអ្នកកំពុងគាំទ្រឬទុកពួកគេអោយ
ស្ថិតក្នុងស្ថានភាពងាយរងគ្រោះនៅតាមដងផ្លូវ ហើយរារាំងពួកគេមិនអោយទៅសាលានិងរស់នៅក្នុងជិវិតសុំទាន
ដែលជាញឹកញាប់ក្លាយទៅជាជនរងគ្រោះដោយការរំលោភបំពាន។
មានអង្គការជាច្រើនកំពុងធ្វើការដើម្បីជួយកុមារសុំទានអោយចេញផុតពីជិវិតតាមថ្នល់។ សូមគាំទ្រអង្គការណាដែលការពារ និង ធានាបានថាកុមារនិងគ្រួសារពួកគេ មានអានាគតប្រសើរជាងមុន។
គន្លឹះទី៣៖ សូមធានាថាកូនៗរបស់អ្នកមានសុវត្ថិភាពនៅពេលបើកបរ
រាងកាយរបស់កុមារមានភាពទន់ខ្សោយណាស់ ដូច្នេះគ្រោះថ្នាក់ចរាចរណ៍អាចធ្វើអោយកុមារងាយស្លាប់និងរបួសធ្ងន់។ កត្តាដែលនាំអោយកុមារស្លាប់និងរបួសដោយសារបើកបរមិនពាក់មួកសុវត្ថិភាពនិងមិនពាក់ខ្សែក្រវាត់សុវត្ថិភាព
ពេលបើកបររថយន្ត។
ការពារកូនរបស់អ្នក នៅពេលអ្នកបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពអោយកូនអ្នក និង នៅពេលបើកបររថយន្ត ត្រូវដាក់កូនអ្នកនៅកៅអីខាងក្រោយហើយពាក់ខ្សែក្រវាត់សុវត្ថិភាព។
គន្លឹះទី៤៖ សូមរក្សាកុមារអោយរស់នៅជុំគ្នាក្នុងគ្រួសារ ប្រសើរជាងអោយកុមារទៅរស់នៅក្នុងមណ្ឌល កុមារកំព្រា
មណ្ឌលកុមារកំព្រាមិនមែនសុទ្ធតែជាជំរើសល្អសំរាប់កុមារឡើយ។ មណ្ឌលកុមារកំព្រាជាច្រើនអះអាងថានឹង
ផ្តល់អាហារ ការអប់រំ និង ការថែទាំដ៏ល្អ ប៉ុន្តែជារើយៗមណ្ឌលទាំងនោះមិនគោរពតាមការសន្យាទាំងនោះទេ។
ការបញ្ជូនកុមារទៅរស់នៅក្នុងមណ្ឌលកុមារកំព្រា មានន័យថាពួកគេឃ្លាតឆ្ងាយពីគ្រួសារ បាត់បង់ភាពកក់ក្តៅ
និងសេក្តីស្រលាញ់ ប៉ះពាល់ដល់ការអភិវឌ្ឍន៍ និង ភាពរីករាយរបស់កុមារ។ ដើម្បីធានាថាកុមារជំនាន់ក្រោយមាន
អនាគតល្អប្រសើរ ពូកគេត្រូវធំធាត់ឡើងក្នុងបរិយាកាសគ្រួសាររបស់ពួកគេ។
មានអង្គការជាច្រើនកំពុងធ្វើការដើម្បីរក្សាកុមារអោយរស់នៅក្នុងគ្រួសារ។ ប្រសិនបើអ្នកដឹងថាមានគ្រួសារដែលត្រូវការជំនួយ សូមទាក់ទងមកទូរស័ព្ទបណ្តាញសុវត្ថិភាពកុមារ។ សំរាប់ពត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.thinkchildsafe.org
គន្លឹះទី៥៖ សូមពិចារណាមុននឹងឲ្យកូនរបស់អ្នកទៅធ្វើការនៅទីក្រុង ឬ ក្រៅប្រទេស
កុមារនិងយុវវ័យធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ ឬទៅសុំទាន។ ជាញឹកញាប់ពួកគេតែងតែត្រូវបានគេ
កេងប្រវ័ញ្ច រំលោភបំពានផ្លូវកាយ ផ្លូវចិត្ត និង ផ្លូវភេទ។ ភាគច្រើនពួកគេត្រូវបានបង្ខំអោយធ្វើការដោយមិនបាន
លុយ ឬ ប្រាក់ខែ ទោះបីជាបានចុះកិច្ចសន្យាការងារក៏ដោយ។ សូមប្រាកដថារាល់ការធ្វើចំណាកស្រុករបស់កុមារ
ឬ គ្រួសារត្រូវតែមានពត៌មានច្បាស់លាស់ និង ត្រៀមខ្លួនជាមុន។
សូមការពារខ្លួនអ្នក និង មិត្តភ័ក្ររបស់អ្នក។ សូមទូរស័ព្ទមកបណ្តាញសុវត្ថិភាពកុមារដើម្បីទទួលបានពត៌មានស្តីអំពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព ឬ រាយការណ៍ ប្រសិនបើអ្នកសង្ស័យថាជនណាម្នាក់ត្រូវបានគេកេងប្រវ័ញ្ច ឬ បង្ខំអោយធ្វើការងារ។
គន្លឹះទី៦៖ សូមពិចារណាពីវីធីការពារកុមារអោយរួចផុតពីការកេងប្រវ័ញ្ច និង ការរំលោភបំពានផ្លូវភេទ!
កុមារប្រឈមមុខខ្ពស់នឹងការបំពានផ្លូវភេទ ការបោកប្រាស់យកទៅលក់ដោយជនដែលស្គាល់និងជឿទុកចិត្តទៅ អោយធ្វើពេស្យាចារ ដែលធ្វើអោយរងការប៉ះទង្គិច ផ្លូវកាយ និងផ្លូវចិត្តធ្ងន់ធ្ងរ។ ការពារកុមារនៅក្នុងសហគមន៍របស់អ្នក និង រាយការណ៍នៅពេលដែលសង្ស័យថាមានករណីរំលោភបំពានកុមារ។ ការរួមភេទជាមួយកុមារជាអំពើខុសច្បាប់។ នៅពេលដែលអ្នកទៅកន្លែងកម្សាន្តដូចជា ភោជនីយដ្ឋាន ក្លឹប ខារ៉ាអូខេ សូមកុំបណ្តោយឲ្យខ្លួនអ្នក ធ្លាក់ក្នុងស្ថានភាព
រួមភេទជាមួយកុមារ ព្រោះអ្នកអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ។
ប្រសិនបើអ្នកឃើញឬសង្ស័យករណីរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ សូមទូរស័ព្ទមកបណ្តាញសុវត្ថិភាពកុមារ ឬទូរស័ព្ទមកប៉ូលីសក្នុងការជួយអន្តរាគមន៏បន្ទាន់ (023 997 919 ឬ 1288 )
គន្លឹះទី៧៖ សូមពិចារណាពីវីធីការពារកុមារអោយរួចផុតពីការរំលោភបំពានផ្លូវកាយ ផ្លូវចិត្ត និង ការមិនយកចិត្តទុកដាក់!
កុមារជាច្រើនក្នុងប្រទេសកម្ពុជានៅតែរងការវាយដំលើរាងកាយ ការគម្រាមកំហែង និង មិនត្រូវបានគេយកចិត្តទុកដាក់
និងថែទាំដឹតដល់នៅពេលមានជំងឺ ឬ ស្ថិតក្នុងស្ថានភាពរំលោភបំពានផ្សេងៗ។ អំពើទាំងនេះធ្វើអោយកុមារឈឺចាប់
និងធ្វើអោយប្រទេសកម្ពុជាស្ថិតក្នុងទិដ្ឋភាពអាក្រក់។ សូមផ្តោតអារម្មណ៍របស់អ្នកនិងយកចិត្តទុកដាក់ទៅលើការការពារ
កុមារអោយរួចផុតពីការរំលោភបំពានទាំងនេះ។
ប្រសិនបើអ្នកឃើញឬសង្ស័យករណីរំលោភបំពានផ្លូវកាយ ឬ ការមិនយកចិត្តទុកដាក់ សូមទួរស័ព្ទមកបណ្តាញសុវត្ថិភាពកុមារ ឬទូរស័ព្ទមកប៉ូលីសក្នុងការជួយអន្តរាគមន៍បន្ទាន់ (023 997 919 ឬ 1288)

 

រួមគ្នាការពារកុមារ
លេខទូរស័ព្ទបន្ទាន់ប៉ូលីស ៖ 1288
(បំរើការ 24ម៉ោង ការទូរស័ព្ឌចូលគឺមិនគិតប្រាក់)

លេខទូរស័ព្ទមកបណ្តាញសុវត្ថិភាពកុមារ (២៤ម៉ោង) ៖
012 311 112 (រាជធានី ភ្នំពេញ)
017 358 758 ( ខេត្តសៀមរាប)
012 478 100 (ខេត្តព្រះសីហនុ)
012 557 188 (កំពង់ចាម)
095 960 303 (ប៉ោយប៉ែត)
089 500 008 (អ្នកលឿង)


Copyright © 2006- 2018 Friends-International, Inc. All rights reserved.