ពីនេះពីនោះ​ជុំវិញ​ការសំរេចកាម​ដោយ​ខ្លួនឯង

ការសំរេចកាមដោយខ្លួនឯង ឬការជួយខ្លួនឯង (masturbation, self-love, solo-sex)  គឺជាសកម្មភាពដែលមនុស្ស​ភាគច្រើនបានរកឃើញ និង​យល់​ឃើញថា វា​អាចជួយសំរួលដល់​អារម្មណ៏ផ្លូវភេទរបស់​ពួកគេយ៉ាងមានសុវត្ថិភាព ក្នុងកំឡុងពេលដែល​ពួក​គេ​មិនទាន់រៀបអាពាហ៍ពិពាហ៍។

តើការសំរេចកាមដោយខ្លួនឯងគឺជាអ្វី?

យោង​ទៅ​តាម​វចនានុក្រមCambridge Dictionaries Online បាន​អោយ​និយមន័យ​ថា៖
Masturbation (ការសំរេចកាម​ដោយ​ខ្លួន​ឯង ឬ​ការ​ជួយ​ខ្លួន​ឯង) គឺ​ជា​ការ​លេង ឬត្រដុស​អវៈយវៈ​ភេទ​ខ្លួន​ឯង​​ ដើម្បី​​ធ្វើ​ឲ្យ​ខ្លួនឯង​​​មាន​​អារម្មណ៍​សុខស្រួល​ រំភើប​រីករាយផ្នែកផ្លូវភេទ។

តើការសំរេចកាមដោយខ្លួនឯង អាចបះពាល់ដល់សុខភាពរបស់អ្នកដែរឬទេ?

ការសំរេចកាមដោយខ្លួនឯង គឺជាសកម្មភាពផ្លូវភេទមួយ ដើម្បីសម្របទៅ​តាមអារម្មណ៍​ផ្លូវភេទ និងការជំរុញនៃអកម៉ូនដែលបាន​ទាមទារ។​ វាគឺសកម្មភាព​ដែលមានសុវត្ថិភាពបំផុតដែលដុកទ័រភាគច្រើនបានណែនាំ ចំពោះ​អ្នកដែលមិនទាន់ចង់ប្រឡូកក្នុង​សកម្មភាពរួមភេទនៅឡើយ ព្រោះវាអាចឲ្យអ្នកជៀសផុត​ពីជំងឺផ្សេងៗដែលអាចឆ្លងតាមរយៈការរួមភេទ។ ក៏​ប៉ុន្តែ​ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​វា​ញឹកញាប់​ពេក វាក៏អាច​បណ្តាលទ្រុតទ្រោមដល់​សុខភាពអ្នក​​ខ្លះៗផង​​ដែរ ក៏ប៉ុន្តែ​វាមិនធ្ងន់ធ្ងរឡើយ។

ផលបះពាល់ទាំងនោះរួមមាន ៖

  • មានអារម្មណ៍ ហេវហត់ អស់កំលាំង គ្រប់ពេលវេលា  
  • បាត់បង់ទំនុកចិត្តទៅលើខ្លួនឯង
  • រលាកទៅលើប្រដាប់ភេទ     
  • ឈឺចុកអួលទៅលើពងស្វាស    
  • ឆាប់ចេញទឹកកាម   
  • ឈឺខ្នង ឬចង្កេះ  
  •  ជ្រុះសក់ជាដើម

តើមនុស្សពេញវ័យចាំបាច់ត្រូវតែសំរេចកាមដោយខ្លួនឯងមែនដែរឬទេ?

វាមិនមែន​ជាការចាំបាច់​ដែលអ្នកត្រូវសំរេចកាមដោយខ្លួនឯងនោះទេ។  ប្រសិនបើអ្នកមិនប្រព្រឹត្តវា ក៏គ្មានផលប៉ះពាល់​អ្វីដល់សុខភាពរបស់អ្នកដែរ។ ដូចនេះប្រសិនបើអ្នកមិនទាន់ចង់ប្រឡូកក្នុងរឿងផ្លូវភេទនោះទេ សូមអ្នកកុំយកវាមកលាយឡំនូវក្នុងគំនិតអ្នកធ្វើអ្វី។ អ្នក​គួរ​យកពេលវេលា​ដែលខ្លួនមាន​ ទៅក្រេបយកចំណេះវិទ្យា​ដើម្បីខ្លួន​អ្នកទាន់ខ្លួននៅក្មេង ទើបជាការប្រសើរ​។

តើខ្ញុំគួរសំរេចកាមដោយខ្លួនឯងប៉ុន្មានដងក្នុងមួយសប្តាហ៍ទើបជាការប្រសើរ?
​គឺវាអាស្រ័យទៅលើ កំលាំងពលំ ភាពប្រែប្រួលនៃវ័យ និង​សុខភាពរបស់មនុស្សម្នាក់។ ដូច្នេះ​ប្រសិនបើ​អ្នក​ជា​អ្នកសំរេចកាមដោយខ្លួនឯង​ដែរ​នោះ អ្នកត្រូវចេះ​ស្វែងយល់​អំពី​សុខភាពរបស់​ខ្លួន។   ក៏ប៉ុន្តែ ជាទូទៅការសំរេចកាមដោយ​ខ្លួន​ឯង គួរ​តែ​ប្រព្រឹត្តត្រឹម ២ទៅ៣ដងក្នុង១សប្តាហ៍ ទើបប្រសើរ​ ។

តើអ្នកគួរធ្វើយ៉ាងដូចម្តេចដើម្បីកាត់បន្ថយការសំរេចកាមដោយខ្លួនឯង?

ខាងក្រោមនេះគឺជាវិធីជួយកាត់បន្ថយការសំរេចកាមដោយខ្លួនឯង៖

  • សូមរៀបចំទីកន្លែងដែល​អ្នករស់នៅអោយ​បានស្អាត​  ហើយត្រូវ​ប្រមូល​​ឧបករណ៍ ឬសំភារៈ​ផេ្សងៗ​មានលក្ខណៈអាសអាភាស ចេញពីកន្លែងដែលអ្នករស់នៅ។
  • លប់ចោលនូវ​រូបភាព វីដេអូ អាសអាភាសផ្សេងៗ ចេញពីឧបករណ៍អេឡិចត្រូនិចនានា ឧទាហរណ៍​ដូច​ជា៖ ​ទូរស័ព្ឌដៃ ម៉ាស៊ីន​ចាក់វីដេអូ  ម៉ាស៊ីនកុំព្យូទ័រ​ ជាដើម។ល។
  • ហើយ​ជៀសវាងប្រើប្រាស់អ៊ីនថឺណិតដើម្បីគោលបំណង​សំរាប់ស្វែង​រក​​រូបភាព​អាសអាភាស។
  • ត្រូវកាត់បន្ថយការកាន់ ឬលេងប្រដាប់ភេទរបស់ខ្លួនឯងញឹកញាប់ ។
  • ផ្លាស់ប្តូរទំលាប់របស់អ្នក៖ អ្នកមិនអាចកាត់បន្ថយ ការសំរេចកាមដោយខ្លួនឯង​បានឡើយ ប្រសិនបើ រៀងរាល់ថ្ងៃ អ្នកតែងនៅសំងំក្នុងបន្ទប់ទឹកម្នាក់ឯង ដើម្បី​មើលរឿងអាសអាភាសនោះ។​ សូម​កែ​ទំលាប់របស់អ្នក​ដោយយកពេលវេលានោះ ចេញមកក្រៅក្រៅផ្ទះ ដើម្បី​ជួប​ជុំ​​មិត្តភ័ក្ត​ ជជែក​គ្នាលេង​ ឬក៏លេងកីឡាទើបជាការប្រសើរ។
  • បង្វែអារម្មណ៍ចង់សំរេចកាមដោយខ្លួនឯទៅលេងកីឡាជំនួសវិញ៖
    ក្នុងករណីដែលអារម្មណ៍​ចង់សំរេចកាមដោយខ្លួនឯង សូមដោះស្រាយដោយ វិធី ធ្វើលំហាត់ប្រាណ ព្រោះថា ការធ្វើលំហាត់ប្រាណ​អាចជួយដុតបំផ្លាញថាមពល​ក្នុងខ្លួនអ្នក  និងធ្វើ​ឲ្យ​​អ្នកអស់កំលាំង​ លែងមានអារម្មណ៍ចង់ធ្វើវាទៀត។

បញ្ចាក់៖

  • ការសំរេចកាមដោយខ្លួនឯង មិនប៉ះពាលដល់សុខភាពធ្ងន់ធ្ងរ​ឡើយ។ វាមិនបានធ្វើអោយ​អ្នកបាត់បងសមត្ថភាពជាបុរស ឬ​ធ្វើឲ្យ​អ្នក​គ្មានកូនឡើយ។

 

ស៊ីនថឺណិត និង​សុវត្ថិភាព​អ្នក​ប្រើ​ប្រាស់
Copyright © 2006- 2018 Friends-International, Inc. All rights reserved.