Sep
9
2011

ការរួមភេទ

ប្រភពរូបភាព ៖ http://health.howstuffworks.com/

ការ​រួមភេទ​មិនមែន​គ្រាន់តែ​ជាការ​ស៊ក​ប្រដាប់ភេទ​របស់​បុរស​ចូលទៅក្នុង​ទ្វារមាស​របស់​ស្ដ្រី​នោះទេហើយក៏​មិនមែន​គ្រាន់តែ​ជាការ​រួមភេទ​រវាង​បុរសនិងបុរស រឺរវាង​ស្ដ្រីនិងស្ដ្រី​ឡើយ។ ការរួម​ភេទក៏​រាប់បញ្ចូល​ទាំង​ការ​រួមភេទ​តាម​មាត់ និង​តាម​រន្ធ​គូថ (រៀ​លា​រៀ​នា​លាស​ខេ)ហើយ​ការ​រួមភេទ​ជាមួយនឹង​ភេទ​ដូចគ្នា ក៏​គេ​ចាត់ទុកថា​ការរួម​ភេទ​ដែរ។ ការរួម​ភេទ​មិនមែន​សំរាប់​កំដរ​នូវ​អារម្មណ៍​ផ្លូវភេទ​ឡើយ ប៉ុន្ដែ​វា​គួរតែ​ជាការ​បញ្ជា​ក់នូវ​សេចក្ដីស្រលាញ់​ដែល​ត្រូវបាន​ផ្ដល់អោយ​គ្នា​ទៅវិញទៅមក។ ប្រសិនបើ​អ្នក​ពិតជា​ស្រលាញ់​សង្សារ រឺ ដៃគូ​របស់​អ្នក​ពិតមែន អ្នក​មិនគួរ​ដាក់​សម្ពាធ​បង្ខំ​អោយ​អ្នក​ដែល​យើង​ស្រលាញ់​ធ្វើអ្វីៗដែល​គេ​មិន​ចង់​ធ្វើ​នោះឡើយ។ ដូច្នេះ​សូម​ព្យាយាម​ស្វែងយល់​បន្ថែម​នៅក្នុង​ទំព័រ​នេះ អំពី​ចំណុច​សំខាន់ខ្លះៗដែល​ទាក់ទង​ទៅនឹង​ការរួម​ភេទ។

តើ​ការ​រួមភេទ​ឈឺ​ដែរ រឺ ទេ?ការរួម​ភេទ​អាចមាន​ការឈឺចាប់ខ្លះៗចំពោះ​ស្ដ្រី រឺ បុរស​ដែល​មានការ​រួមភេទ​ជា​លើកដំបូង។ចំពោះ​ស្ដ្រី ការរួម​ភេទ​អាចមាន​ការឈឺចាប់​ដែល​បណ្ដាលមកពី លិង្គ​របស់​បុរស​ត្រូវ​បាន​ស៊ក​ចូលទៅក្នុង​ទ្វារមាស ធ្វើអោយ​សន្ទះ​ព្រហ្មចារី​យ៍ ដាច់​រហែក (សន្ទះ​ព្រហ្មចារី​យ៍ គឺជា​សន្ទះ​ភ្នាស​ស្ដើង ដែល​គ្របដណ្ដប់​លើ​ច្រក​ទ្វារមាស) និង ពេលខ្លះ​អាច​បង្កអោយមាន​ឈាម​ហូរ​ចេញមកតិច។ ចំពោះ​បុរស​ក៏​អាចមាន​ការឈឺចាប់ខ្លះៗ ដោយសារតែ​ស្បែក​នៃ​លិង្គ​របស់គេ​ត្រូវបាន​ពន្លាត់​មក​ក្រោយ។ ពេលខ្លះ ក៏​អាចមាន​ការឈឺចាប់​ដែរ​ប្រសិនបើ​ទ្វារមាស​របស់​ស្ដ្រី មិនទាន់មាន​សារធាតុ​សំណើម​គ្រប់គ្រាន់ រឺ មិនមាន​អារម្មណ៍​ក្នុងការ​រួមភេទ (ខ្វះ​ទឹករំអិល) រឺ រន្ធ​គូថ​មិនមាន​ប្រើប្រាស់​ប្រេងរំអិល​គ្រប់គ្រាន់។ ត្រូវ​ចងចាំ​ដែរ​ថា សន្ទះ​ព្រហ្មចារី​យ៍ មួយចំនួន​ត្រូវបាន​ដាច់​រហែក​ដោយ​មិនបាន​ឆ្លងកាត់​ការរួម​ភេទ​ម្ដងណា​សោះ ដូច្នេះហើយ​ប្រសិនបើ​ក្រោយ​ការរួម​ភេទ​គ្មាន​ឈាម​នោះទេ សូមកុំ​គិតថា​ដៃគូ​របស់​អ្នក​អស់​ព្រហ្មចារី​យ៍​ឡើយ។

About the Author: Phally Chea

Leave a comment