Aug
26
2011

ការ​រំលូតកូន​ដោយ​ថ្នាំ​បុរាណ

ប្រភពរូបភាព ៖ http://www.crazyfortea.com/

ថ្នាំបុរាណ​ជាទូទៅ​ត្រូវបាន​ផ្សំ​ឡើង​ដោយ​សារធាតុ​ជាច្រើន​ដូចជា​ឫស​ឈើ​ស្លឹកឈើ​មើម​ឈើសំបកឈើ​និង​សារធាតុ​ផ្សំ​ដទៃ​ជាច្រើន​ទៀត។ ថ្នាំបុរាណ​នេះ​ត្រូវបាន​គេ​ជឿថា​អាច​ព្យាបាល​នូវ​ជំងឺ​ជាច្រើន​នៅក្នុង​ប្រទេសកម្ពុជា​ហើយ​អ្នកខ្លះ​ថែមទាំង​ជឿថាថ្នាំបុរាណ​អាច​ព្យាបាល​ជំងឺ​ដូចជា ៖ ជំងឺអេដស៍​និង​ជំ​ងឺំ​កាមរោគ​មួយចំនួន​អោយបាន​ជាសះស្បើយ​និង​អាចជួយ​ដល់​ការ​រំលូតកូន​បាន​ទៀតផង។

Law of Abortionទោះ​ថ្នាំបុរាណបែបណាក៏ដោយក៏​គ្មាន​ប្រសិទ្ធិភាព​ទេសំរាប់​រំលូតកូនតែ​ផ្ទុយទៅវិញ វា​អាចធ្វើអោយ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ថែមទៀត។នារី​ទាំងឡាយ​អើយសូមអ្នក​កុំ​យក ថ្នាំបុរាណធ្វើជាវិធី​រំលូតកូន​អោយសោះ។ អ្នក​ចាំបាច់​ត្រូវ​ទៅ​ទទួលការផ្តល់​ប្រឹក្សាជាមួយ​វេជ្ជបណ្ឌិត រឺ​អ្នកជំនាញ​ទើប​ជា ការល្អប្រសើរ។

សំរាប់​ព័ត​មាន​បន្ថែម​អំពី​ការ​រំលូត រឺ​ក្រោយ​រលូត​កូន សូម​ទាក់ទង​ទៅតាម​អាស័យដ្ឋាន​ដូច ខាងក្រោមៈ

1. គ្លីនិក​អង្គការ​ម៉ា​រី​ស្តុ​ប​ច្បារអំពៅ ៖ ផ្ទះ​លេខ១៥ ផ្លូវជាតិ​លេខ១ សង្កាត់​ច្បារអំពៅ២ ខ័​ណ្ឌ​មានជ័យ ក្រុងភ្នំពេញ ទូរស័ព្ទ​លេខ ០23 720 125។ ចុច​ត្រង់នេះ សំរាប់ សាខា​របស់ គ្លីនិក​អង្គការ​ម៉ា​រី​ស្តុ​ប​នៅតាម​ខេត្ត​នានា។
2. មណ្ឌល​ថែទាំ​ក្រោយ​រលូត​កូន (Post Abortion Care Center) ប្រសិនបើ​អ្នក​ចង់​ទទួលបាន នូវ​ការថែទាំ និង​ពិនិត្យ​សុខភាព​នោះ សូម​ទំនាក់ទំនង សមាគម​ថែទាំ​សុខភាព គ្រួសារ​កម្ពុជា រ៉ា​ក់(Rhac) ៖ ផ្ទះ​លេខ៨ ផ្លូវ​លេខ២១១ សង្កាត់​វាលវង់ ខ័​ណ្ឌ៧មករា ទូរស័ព្ទ​លេខ 023 881 621។
ចុច​ត្រង់នេះ សំរាប់​សាខា​របស់ សមាគម​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា​រ៉ា​ក់ នៅតាម​បណ្តា​ខេត្ត​ផ្សេងទៀត៕

 

About the Author: Phally Chea

Leave a comment