គេហទំព័រ www.healthandlove.org រៀបចំសិក្ខាសាលាស្តីអំពីសុខភាពផ្លូវភេទ |
|
កាលពីថ្ងៃទី12 ខែកញ្ញា ឆ្នាំ២០០៩ គេហទំព័រសុខភាពនិងស្នេហា បានរៀបចំសិក្ខាសាលាមួយ ស្តីអំពីសុខភាពផ្លូវភេទ នៅការិយាល័យកណ្តាលរបស់អង្គការហ្វ្រេន្សអ៊ីនធឺណាសិនណល ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកវិជ្ជបណ្ឌិត កាំង សុផល ជាអ្នកតំណាងក្រុមប្រឹក្សាDr. Love នៃគេហទំព័រ សុខភាពនិងស្នេហា និង កញ្ញាលូស៊ី អ៊ីច(Lucie Eches) អ្នកសម្របសម្រួលកម្មវិធីសុវត្ថិភាពកុមារប្រចាំកម្ពុជា នៃអង្គការហ្វ្រេន្សអ៊ីនធឺណាសិនណល ព្រមទាំងសិស្ស និងនិសិត្ស ដែលមកពីវិទ្យាល័យ និងសកលវិទ្យាល័យនានាក្នុងទីក្រុងភ្នំពេញ។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្តល់ចំណេះដឹងស្តីអំពីសុខភាពផ្លូវភេទ សុវត្ថិភាពកុមារ សុវត្ថិភាពចំណាកស្រុក និងពិភាក្សានូវប្រធានបទមួយចំនួនដែលទាក់ទង ដើម្បីអោយសិស្ស និសិត្សបានបញ្ចេញមតិយោបល់ និងផ្លាស់ប្តូរបទពិសោធន៏ពីគ្នាទៅវិញទៅមក។
គួររំលឹកផងដែរថា គេហទំព័រwww.healthandlove.orgជាគេហទំព័រអប់រំសុខភាព និងស្នេហាសំរាប់មិត្តយុវវ័យ ដែលត្រូវបានបង្កើតឡើងដោយ អង្គការហ្វ្រេន្សអ៊ីនធឺណាសិនណល នៅឆ្នាំ 2006។ គេហទំព័រនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យកម្ពុជា។ វាជាប្រភពនៃព័ត៌មានដែលផ្តល់ការអប់រំយ៉ាងជាក់លាក់អំពីសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ប្រធានបទនិមួយៗនៅក្នុងគេហទំព័រសុខភាពនិងស្នេហានេះត្រូវបានរៀបចំ និងដាក់តាមប្រភេទផ្សេងៗពីគ្នា ដើម្បីអោយអ្នកអានងាយស្រួលក្នុងការស្វែងរកព័ត៌មានដែលខ្លួនចង់បាន។ ប្រធានបទទាំងនោះរួមមានៈ ស្នេហា និងមិត្តភាព សុខភាពផ្លូវភេទ ការពន្យាកំណើត អេដស៏និងកាមរោគ គ្រោះថ្នាក់នៃអ៊ិនថឺណិត សុខភាពនារីសុខភាពបុរស ការរំលូតកូន និងគ្រឿងញៀន។
|