ស្ទើរតែពាក់កណ្ដាលនៃការមានផ្ទៃពោះទាំងអស់គឺជា ការមានផ្ទៃពោះដោយចៃដន្យ រឺ ដោយមិនចង់បាន។ ការមានផ្ទៃពោះដោយចៃដន្យបែបនេះ ធ្វើអោយស្ដ្រីមួយចំនួនមានការ ពិបាកក្នុងចិត្ដ។
នៅពេលខ្លះ នារីមួយចំនួនបានសំរេចចិត្ដធ្វើការរំលូតកូន ដោយគ្មានការ ផ្តល់ប្រឹក្សានិងស្វែងយល់ជាមុនអោយបាន ច្បាស់អំពីផលវិបាកនៃការរំលូតកូនឡើយ។
ដូចនេះស្ត្រីទាំងឡាយអើយ ចាំបាច់អ្នកត្រូវតែទៅទទួល ផ្តល់ប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺ ពេទ្យឆ្មបដែលមានជំនាញច្បាស់លាស់ ដើម្បីពិភាក្សាទើបជាការ ប្រសើរ។ ខាងក្រោមនេះ មានប្រការល្អៗជាច្រើនដែលអ្នកអាចស្វែងយល់បាន អំពីការរំលូតកូនដោយ សុវត្ថិភាព។
តើអ្វីទៅជាការរំលូតកូន?ការរំលូតកូន គឺជាការបញ្ចប់ជីវិតទារកដែលនៅក្នុងផ្ទៃ នៅក្នុង ខណៈពេល
ដែលស្ត្រីកំពុងមានផ្ទៃពោះ។ ការរំលូតកូនដែលស្របច្បាប់ និងមានសុវត្ថិភាព ត្រឹមត្រូវមួយអាចធ្វើទៅ បានលុះត្រាតែទារកនោះមានអាយុក្រោម១២សប្ដាហ៍ និងប្រព្រឹត្ដ ដោយវេជ្ជបណ្ឌិតជំនាញ រឺគ្រូពេទ្យឆ្មប
ក្នុងកន្លែងដែលមានសុវត្ថិភាពមួយ។
ហេតុអ្វីបានធ្វើការរំលូតកូន?មានមូលហេតុជាច្រើនខុសប្លែកគ្នា ដែលស្ដ្រីមួយចំនួន បាន សំរេចចិត្ដធ្វើការរំលូតកូន។ ខាងក្រោមនេះជាកត្ដាខ្លះៗដែលស្ដ្រីបានសំរេចចិត្ដធ្វើការរំលូត កូនៈ
- ប្រសិនបើយើងមានកូនមុនពេលរៀបការ ម៉ាក់ប៉ារបស់យើងនឹងមានការអាក់អន់ចិត្ដ
បាត់បង់កិត្ដិយស និងប្រហែលជាបណ្ដេញយើងចេញពីផ្ទះ
- បុរសជាឪពុករបស់ទារកនោះ ប្រហែលជាមិនជួយក្នុងការបីបាច់ថែរក្សានៅពេលទារកកើត
- ស្ដ្រីដែលមានផ្ទៃពោះនោះនៅក្មេងពេក
- ទារកនៅក្នុងផ្ទៃមានជំងឺខុសពីប្រក្រតី រឺបង្កគ្រោះថ្នាក់ដល់ម្ដាយ
- យើងមិនទាន់មានលទ្ធភាពក្នុងការផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ បានទេនាពេលបច្ចុប្បន្ននេះ។ល។
|